២ សាំយូអែល 9:7
២ សាំយូអែល 9:7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះបាទដាវីឌមានរាជឱង្ការថា៖ «កុំខ្លាចឡើយ ដ្បិតយើងនឹងសម្ដែងសេចក្ដីសប្បុរសដល់អ្នក ដោយយល់ដល់យ៉ូណាថានបិតាអ្នក ហើយយើងនឹងប្រគល់ស្រែចម្ការរបស់ស្ដេចសូលជាជីតារបស់អ្នកទាំងអស់ដល់អ្នក តែខ្លួនអ្នក និងបរិភោគនៅតុជាមួយយើងជានិច្ច»។
២ សាំយូអែល 9:7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះបាទដាវីឌមានរាជឱង្ការថា៖ «ចូរកុំភ័យខ្លាចអ្វីឡើយ យើងនឹងប្រព្រឹត្តចំពោះអ្នកដោយសប្បុរស ព្រោះយើងគិតដល់សម្ដេចយ៉ូណាថាន ជាឪពុករបស់អ្នក។ យើងនឹងប្រគល់ដីធ្លីទាំងប៉ុន្មាន ដែលជាកម្មសិទ្ធិរបស់ព្រះបាទសូល ជាជីតារបស់អ្នកឲ្យអ្នកវិញ ហើយអ្នកនឹងបរិភោគរួមតុជាមួយយើងរៀងរាល់ថ្ងៃ»។
២ សាំយូអែល 9:7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះដាវីឌមានបន្ទូលថា កុំខ្លាចអ្វីឡើយ ដ្បិតយើងនឹងសំដែងសេចក្ដីករុណាដល់អ្នក ដោយយល់ដល់យ៉ូណាថានបិតាអ្នក ហើយយើងនឹងប្រគល់អស់ទាំងស្រែចំការរបស់សូលជាជីតាដល់អ្នក តែឯខ្លួនអ្នក នឹងបរិភោគនៅតុជាមួយនឹងយើងជានិច្ច