២ ថេស្សាឡូនិក 1:1-3

២ ថេស្សាឡូនិក 1:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប៉ុល ស៊ីល‌វ៉ាន និង​ធីម៉ូថេ សូម​ជម្រាប​មក​ក្រុម​ជំនុំ​នៅ​ក្រុង​ថែស្សា‌ឡូនីច ដែល​នៅ​ក្នុង​ព្រះ​ជា​ព្រះ‌វរ‌បិតា​នៃ​យើង និង​ព្រះ‌អម្ចាស់‌យេស៊ូវ‌គ្រីស្ទ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ និង​សេចក្តី​សុខ​សាន្ត​ពី​ព្រះ ជា​ព្រះ‌វរបិតា​របស់​យើង និង​ព្រះ‌អម្ចាស់‌យេស៊ូវ‌គ្រីស្ទ។ បង‌ប្អូន​អើយ យើង​ត្រូវ​តែ​អរ​ព្រះ‌គុណ​ដល់​ព្រះ​ជា‌និច្ច​អំពី​អ្នក​រាល់​គ្នា ដ្បិត​ជា​ការ​ត្រឹម‌ត្រូវ ព្រោះ​ជំនឿ​របស់​អ្នក​រាល់​គ្នា​កំពុង​តែ​ចម្រើន​ឡើងយ៉ាង​ខ្លាំង ហើយ​សេចក្ដីស្រឡាញ់​ដែល​អ្នក​រាល់​គ្នា​មាន​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ក៏​ចម្រើន​ឡើង​ដែរ។

២ ថេស្សាឡូនិក 1:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

យើង​ខ្ញុំ ប៉ូល ស៊ីលវ៉ាន និង​ធីម៉ូថេ សូម​ជម្រាប​មក​ក្រុម‌ជំនុំ*​នៅ​ក្រុង​ថេស្សា‌ឡូនិក ដែល​រួម​ជា​មួយ​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌បិតា​នៃ​យើង និង​រួម​ជា​មួយ​ព្រះ‌អម្ចាស់​យេស៊ូ​គ្រិស្ត*។ សូម​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌បិតា និង​ព្រះ‌អម្ចាស់​យេស៊ូ​គ្រិស្ត​ប្រទាន​ព្រះ‌គុណ និង​សេចក្ដី​សុខ‌សាន្ត​ដល់​បងប្អូន។ បងប្អូន​អើយ យើង​ត្រូវ​តែ​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់​ស្ដី​អំពី​បងប្អូន​ជានិច្ច យើង​ធ្វើ​ដូច្នេះ​ពិត​ជា​ត្រឹម​ត្រូវ​មែន ព្រោះ​ជំនឿ​របស់​បងប្អូន​កាន់​តែ​ចម្រើន​ឡើង ហើយ​បងប្អូន​ក៏​មាន​ចិត្ត​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​រឹត​តែ​ខ្លាំង​ឡើងៗ​ដែរ។

២ ថេស្សាឡូនិក 1:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

សំបុត្រ​ប៉ុល ស៊ីលវ៉ាន នឹង​ធីម៉ូថេ យើង​ខ្ញុំ​ផ្ញើ​មក​ពួក​ជំនុំ នៅ​ក្រុង​ថែស្សា‌ឡូនីច ដែល​នៅ​ក្នុង​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា​នៃ​យើង​រាល់​គ្នា នឹង​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ នឹង​សេចក្ដី​សុខ‌សាន្ត អំពី​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា​នៃ​យើង ហើយ​អំពី​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ។ បង​ប្អូន​អើយ យើង​ខ្ញុំ​ត្រូវ​តែ​អរ​ព្រះ‌គុណ​ដល់​ព្រះ​ជានិច្ច ពី​ដំណើរ​អ្នក​រាល់​គ្នា ដូច​ជា​គួរ​គប្បី​ដែរ ពី​ព្រោះ​សេចក្ដី​ជំនឿ​របស់​អ្នក​រាល់​គ្នា កំពុង​តែ​ចំរើន​កាន់​តែ​ច្រើន​ឡើង ហើយ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ស្រឡាញ់ ដល់​គ្នា​ទៅ​វិញ​ទៅ​មក រឹត‌តែ​ខ្លាំង​ឡើង​ដែរ