កិច្ចការ 28:26-27
កិច្ចការ 28:26-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
"ចូរទៅរកសាសន៍នេះប្រាប់គេថា ដែលអ្នករាល់គ្នាឮ នោះនឹងឮមែន តែស្តាប់មិនបាន ហើយដែលអ្នករាល់គ្នាឃើញ នោះឃើញមែន តែមិនយល់សោះ។ ដ្បិតចិត្តរបស់ប្រជាជននេះរឹងណាស់ គេបានឮដោយត្រចៀកធ្ងន់ ហើយបានធ្មេចភ្នែក ក្រែងមើលឃើញនឹងភ្នែក ស្តាប់ឮនឹងត្រចៀក យល់បាននៅក្នុងចិត្ត រួចវិលមកវិញ ហើយយើងប្រោសឲ្យគេជា" ។
កិច្ចការ 28:26-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចូរទៅរកប្រជារាស្ត្រនោះ ហើយប្រាប់ពួកគេថា: អ្នករាល់គ្នាស្ដាប់ឮមែន តែពុំយល់ទេ អ្នករាល់គ្នាមើលមែន តែពុំឃើញទេ ដ្បិតចិត្តរបស់ប្រជារាស្ត្រនេះរឹងណាស់ គេបាននាំគ្នាខ្ទប់ត្រចៀក ហើយបិទភ្នែក ដើម្បីកុំឲ្យមើលឃើញ កុំឲ្យស្ដាប់ឮ និងដើម្បីកុំឲ្យយល់ ហើយក៏មិនចង់កែប្រែចិត្តគំនិតដែរ ក្រែងលោយើងប្រោសគេឲ្យបានជា» ។
កិច្ចការ 28:26-27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
«ចូរទៅឯសាសន៍នេះប្រាប់គេថា ដែលឯងរាល់គ្នាឮ នោះនឹងឮមែន តែស្តាប់មិនបាន ហើយដែលឯងរាល់គ្នាឃើញ នោះនឹងឃើញមែន តែមិនយល់សោះ ព្រោះចិត្តសាសន៍នេះបានត្រឡប់ជាស្ពឹក គេបានឮដោយត្រចៀកធ្ងន់ ហើយបានធ្មេចភ្នែក ក្រែងមើលឃើញនឹងភ្នែក ស្តាប់ឮនឹងត្រចៀក ហើយចិត្តបានយល់ រួចគេវិលមក ដើម្បីឲ្យអញបានប្រោសឲ្យគេជា»