កិច្ចការ 7:57-58
កិច្ចការ 7:57-58 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះគេក៏ស្រែកឡើងជាខ្លាំង ទាំងចុកត្រចៀក ហើយស្ទុះចូលព្រមគ្នាទៅលើគាត់ គេកញ្ឆក់នាំគាត់ចេញទៅខាងក្រៅទីក្រុង រួចចោលនឹងថ្ម ឯពួកស្មរបន្ទាល់ គេក៏ផ្ញើអាវគេដាក់នៅទៀបជើងមនុស្សកំឡោះម្នាក់ ឈ្មោះសុល
កិច្ចការ 7:57-58 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុន្តែ គេក៏ស្រែកឡើងយ៉ាងខ្លាំង ទាំងយកដៃចុកត្រចៀក ហើយស្ទុះចូលព្រមគ្នាទៅសង្គ្រប់លើលោក។ បន្ទាប់មក គេអូសលោកចេញទៅខាងក្រៅទីក្រុង រួចយកដុំថ្មគប់សម្លាប់លោក។ រីឯពួកស្មរបន្ទាល់ បានដោះសម្លៀកបំពាក់របស់ខ្លួន ទុកនៅទៀបជើងរបស់យុវជនម្នាក់ ឈ្មោះសុល។
កិច្ចការ 7:57-58 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពួកគេស្រែកឡើងយ៉ាងខ្លាំង ទាំងយកដៃខ្ទប់ត្រចៀក ហើយនាំគ្នាស្ទុះទៅសង្គ្រុបពីលើលោក។ គេបណ្ដេញលោកចេញពីទីក្រុង រួចយកដុំថ្មគប់សម្លាប់លោក។ ពួកអ្នកដែលជាសាក្សីបានយកសម្លៀកបំពាក់របស់ខ្លួនទៅទុក នៅក្បែរជើងយុវជនម្នាក់ឈ្មោះ សូល។