កិច្ចការ 7:59-60
កិច្ចការ 7:59-60 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គេចោលស្ទេផាននឹងថ្ម កំពុងដែលគាត់ទូលអង្វរដល់ព្រះថា ឱព្រះអម្ចាស់យេស៊ូវអើយ សូមទទួលវិញ្ញាណទូលបង្គំផង នោះគាត់លុតជង្គង់ចុះ រួចស្រែកឡើងជាសំឡេងខ្លាំងថា ឱព្រះអម្ចាស់អើយ សូមកុំរាប់បាបនេះដល់គេឡើយ កាលគាត់បានពោលដូច្នោះហើយ នោះក៏ដេកលក់ទៅ ឯសុលក៏យល់ព្រមក្នុងការសំឡាប់គាត់ដែរ។
កិច្ចការ 7:59-60 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលគេកំពុងគប់លោកស្ទេផាននឹងដុំថ្ម លោកអធិស្ឋានថា៖ «ឱព្រះអម្ចាស់យេស៊ូវអើយ សូមទទួលវិញ្ញាណទូលបង្គំផង!» បន្ទាប់មក លោកលុតជង្គង់ចុះ ហើយស្រែកដោយសំឡេងយ៉ាងខ្លាំងថា៖ «ព្រះអម្ចាស់អើយ! សូមកុំប្រកាន់ការនេះជាបាបដល់គេឡើយ»។ កាលលោកបានពោលដូច្នេះហើយ នោះក៏ដេកលក់ទៅ ។
កិច្ចការ 7:59-60 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅពេលគេគប់ដុំថ្មសម្លាប់នោះ លោកស្ទេផានទូលអង្វរថា៖ «ព្រះអម្ចាស់យេស៊ូអើយ សូមទទួលវិញ្ញាណរបស់ទូលបង្គំផង!»។ បន្ទាប់មក លោកលុតជង្គង់ចុះ ហើយបន្លឺសំឡេងខ្លាំងៗថា៖ «ព្រះអម្ចាស់អើយ! សូមកុំប្រកាន់ទោសគេ ព្រោះតែអំពើបាបនេះធ្វើអ្វី»។ កាលបានទូលដូច្នោះហើយ លោកក៏ផុតដង្ហើមទៅ ។