ដានីយ៉ែល 3:29
ដានីយ៉ែល 3:29 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឥឡូវនេះ យើងសុំចេញបញ្ជាដូចតទៅ: មនុស្សទាំងអស់ ទោះបីមកពីស្រុកណា ជាតិសាសន៍អ្វី ហើយនិយាយភាសាអ្វីក៏ដោយ ឲ្យតែហ៊ាននិយាយប្រមាថព្រះរបស់លោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌ-នេកោ ត្រូវតែទទួលទោសដល់ជីវិត ហើយផ្ទះរបស់គេនឹងត្រូវដុតឲ្យទៅជាផេះ ដ្បិតគ្មានព្រះណាអាចរំដោះមនុស្សដូចព្រះអង្គទេ»។
ដានីយ៉ែល 3:29 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ យើងចេញរាជបញ្ជាដូចតទៅ៖ ប្រជាជនទាំងឡាយណា ជាតិសាសន៍ណា ហើយនិយាយភាសាណាក៏ដោយ ហ៊ាននិយាយប្រមាថទាស់នឹងព្រះរបស់សាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ នោះនឹងត្រូវកាប់ដាច់ជាដុំៗ ហើយផ្ទះរបស់គេនឹងត្រូវបំផ្លាញឲ្យទៅជាផេះ ដ្បិតគ្មានព្រះណាអាចរំដោះឲ្យរួចបែបដូច្នេះបានឡើយ»។
ដានីយ៉ែល 3:29 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ យើងចេញព្រះរាជបំរាមដល់បណ្តាជនទាំងឡាយ ព្រមទាំងសាសន៍ដទៃ នឹងមនុស្សគ្រប់ភាសាថា បើអ្នកណានិយាយបង្ខុសពីព្រះនៃសាដ្រាក់ មែសាក់ នឹងអ័បេឌ-នេកោ នោះនឹងត្រូវកាប់ដាច់ជាដុំៗ ហើយផ្ទះគេនឹងត្រូវទុកជាទីបន្ទោបង់លាមក ពីព្រោះគ្មានព្រះឯណាទៀត ដែលអាចនឹងជួយ ឲ្យរួចយ៉ាងដូច្នេះបានឡើយ