ដានីយ៉ែល 6:10
ដានីយ៉ែល 6:10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលដានីយ៉ែលបានដឹងថា សំបុត្រនោះបានចុះហត្ថលេខាហើយ លោកក៏ចូលទៅក្នុងផ្ទះរបស់លោក ដែលមានបង្អួចនៅបន្ទប់ខាងលើ បើកចំហឆ្ពោះទៅក្រុងយេរូសាឡិម។ លោកលុតជង្គង់ចុះអធិស្ឋាន ហើយអរព្រះគុណដល់ព្រះរបស់លោក មួយថ្ងៃបីដង ដូចលោកបានធ្វើពីមុន។
ចែករំលែក
អាន ដានីយ៉ែល 6ដានីយ៉ែល 6:10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កាលលោកដានីយ៉ែលបានជ្រាបអំពីរាជក្រឹត្យនេះ លោកក៏ឡើងទៅលើបន្ទប់មួយ ក្នុងផ្ទះរបស់លោកដែលមានបង្អួចចំហ បែរទៅរកក្រុងយេរូសាឡឹម។ លោកលុតជង្គង់អធិស្ឋាន និងសរសើរព្រះរបស់លោកដូចសព្វដង គឺក្នុងមួយថ្ងៃបីដង។
ចែករំលែក
អាន ដានីយ៉ែល 6ដានីយ៉ែល 6:10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលដានីយ៉ែលបានដឹងថា សំបុត្រនោះបានចុះហត្ថលេខាហើយ នោះលោកក៏ចូលទៅក្នុងផ្ទះរបស់លោក (រីឯបង្អួចនៃបន្ទប់របស់លោក ខាងក្រុងយេរូសាឡិម ក៏នៅចំហ) លោកលុតជង្គង់ចុះអធិស្ឋាន ហើយអរព្រះគុណដល់ព្រះរបស់លោក១ថ្ងៃ៣ដង ដូចជាកាលពីមុន
ចែករំលែក
អាន ដានីយ៉ែល 6