ដានីយ៉ែល 6:26-27
ដានីយ៉ែល 6:26-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
យើងចេញបញ្ជាឲ្យមនុស្សទាំងឡាយដែលរស់នៅពាសពេញក្នុងអាណាចក្ររបស់យើងទាំងមូល ឲ្យញាប់ញ័រ ហើយកោតខ្លាច នៅចំពោះព្រះរបស់ដានីយ៉ែល ដ្បិតព្រះអង្គជាព្រះដែលមានព្រះជន្មរស់ ក៏នៅស្ថិតស្ថេរអស់កល្បជានិច្ច រាជ្យរបស់ព្រះអង្គនឹងបំផ្លាញមិនបានឡើយ ហើយអំណាចគ្រប់គ្រងរបស់ព្រះអង្គ នៅដរាបគ្មានទីបញ្ចប់។ ព្រះអង្គរំដោះ ហើយសង្គ្រោះ ព្រះអង្គធ្វើទីសម្គាល់ និងការអស្ចារ្យ នៅស្ថានសួគ៌ ហើយនៅផែនដី គឺព្រះអង្គដែលបានសង្គ្រោះដានីយ៉ែល ឲ្យរួចពីអំណាចសិង្ហ»។
ដានីយ៉ែល 6:26-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
យើងសុំចេញបញ្ជាដូចតទៅ គឺមនុស្សទាំងឡាយដែលរស់នៅទួទាំងរាជាណាចក្ររបស់យើង ត្រូវតែគោរពកោតខ្លាចព្រះរបស់លោកដានីយ៉ែល ដ្បិតព្រះអង្គជាព្រះដែលមានព្រះជន្មគង់នៅ ហើយព្រះអង្គនៅស្ថិតស្ថេរអស់កល្បជានិច្ច។ ព្រះរាជ្យរបស់ព្រះអង្គមិនសាបសូន្យឡើយ ព្រះអង្គគ្រងរាជ្យរហូតតរៀងទៅ។ ព្រះអង្គសង្គ្រោះ និងរំដោះមនុស្សលោក ព្រះអង្គសម្តែងទីសម្គាល់ និងឫទ្ធិបាដិហារិយ៍ នៅលើមេឃ និងនៅលើផែនដី គឺព្រះអង្គនេះហើយដែលបានសង្គ្រោះ លោកដានីយ៉ែលឲ្យរួចពីក្រញាំតោ»។
ដានីយ៉ែល 6:26-27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
យើងចេញបង្គាប់ឲ្យមនុស្សទាំងឡាយ នៅពេញក្នុងអាណាចក្ររបស់យើង បានញាប់ញ័រ ហើយកោតខ្លាច នៅចំពោះព្រះនៃដានីយ៉ែល ដ្បិតទ្រង់ជាព្រះដ៏មានព្រះជន្មរស់នៅ ក៏ស្ថិតស្ថេរនៅអស់កល្បរៀងតទៅ រាជ្យទ្រង់នឹងមិនត្រូវបំផ្លាញឡើយ ហើយអំណាចគ្រប់គ្រងរបស់ទ្រង់ នឹងនៅជាប់ដរាបដល់ចុងបំផុត ទ្រង់ប្រោសឲ្យរួច ហើយក៏ជួយសង្គ្រោះ ទ្រង់ធ្វើទីសំគាល់ នឹងការអស្ចារ្យនៅស្ថានសួគ៌ ហើយនៅផែនដី គឺទ្រង់ដែលបានប្រោសឲ្យដានីយ៉ែលរួចពីអំណាចសិង្ហ។