ដានីយ៉ែល 9:4
ដានីយ៉ែល 9:4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ខ្ញុំទូលអង្វរព្រះអម្ចាស់ ជាព្រះរបស់ខ្ញុំ ហើយសារភាពចំពោះព្រះអង្គដូចតទៅ: “បពិត្រព្រះអម្ចាស់! ព្រះអង្គជាព្រះដ៏ឧត្ដមគួរស្ញែងខ្លាច ព្រះអង្គតែងតែរក្សាសម្ពន្ធមេត្រីរបស់ព្រះអង្គ ហើយមានព្រះហឫទ័យមេត្តាករុណាចំពោះអស់អ្នកដែលស្រឡាញ់ និងប្រតិបត្តិតាមបទបញ្ជារបស់ព្រះអង្គ!
ដានីយ៉ែល 9:4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ខ្ញុំបានអធិស្ឋានដល់ព្រះយេហូវ៉ាជាព្រះនៃខ្ញុំ ក៏លន់តួ ដោយពាក្យថា៖ «ឱព្រះអម្ចាស់ ជាព្រះដ៏ធំ ហើយគួរស្ញែងខ្លាច ជាព្រះដែលរក្សាសេចក្ដីសញ្ញា និងសេចក្ដីសប្បុរស ចំពោះអស់អ្នកដែលស្រឡាញ់ព្រះអង្គ ហើយកាន់តាមបទបញ្ជារបស់ព្រះអង្គអើយ
ដានីយ៉ែល 9:4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ខ្ញុំបានអធិស្ឋានដល់ព្រះយេហូវ៉ា ជាព្រះនៃខ្ញុំ ក៏លន់តួ ដោយពាក្យថា ឱព្រះអម្ចាស់ជាព្រះដ៏ធំ ហើយគួរស្ញែងខ្លាច ជាព្រះដែលរក្សាសេចក្ដីសញ្ញា នឹងសេចក្ដីសប្បុរស ចំពោះអស់អ្នកដែលស្រឡាញ់ដល់ទ្រង់ ហើយកាន់តាមបញ្ញត្តទ្រង់អើយ