ទុតិយកថា 1:30-31
ទុតិយកថា 1:30-31 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា ដែលយាងនាំមុខអ្នករាល់គ្នា ព្រះអង្គនឹងច្បាំងជំនួសអ្នករាល់គ្នា ដូចជាព្រះអង្គបានច្បាំងសម្រាប់អ្នករាល់គ្នានៅស្រុកអេស៊ីព្ទ នៅចំពោះមុខអ្នករាល់គ្នា ហើយនៅក្នុងទីរហោស្ថាន អ្នករាល់គ្នាបានឃើញព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា បានបីទ្រអ្នករាល់គ្នា ដូចមនុស្សបីកូនរបស់ខ្លួន តាមផ្លូវដែលអ្នករាល់គ្នាបានធ្វើដំណើរ រហូតមកដល់ទីនេះ។
ទុតិយកថា 1:30-31 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា យាងនៅមុខអ្នករាល់គ្នា ព្រះអង្គនឹងប្រយុទ្ធដើម្បីអ្នករាល់គ្នា ដូចព្រះអង្គបានប្រយុទ្ធឲ្យអ្នករាល់គ្នាឃើញ នៅស្រុកអេស៊ីបដែរ។ ក្រោយមក នៅវាលរហោស្ថាន តាមផ្លូវដែលអ្នករាល់គ្នាធ្វើដំណើររហូតមកដល់កន្លែងនេះ អ្នកឃើញស្រាប់ហើយថា ព្រះអម្ចាស់ ជាព្រះរបស់អ្នក បីអ្នក ដូចឪពុកបីកូន។
ទុតិយកថា 1:30-31 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដ្បិតព្រះយេហូវ៉ាជាព្រះនៃឯងរាល់គ្នា ដែលទ្រង់យាងនាំមុខឯង ទ្រង់នឹងច្បាំងជំនួសឯង តាមគ្រប់ទាំងការដែលទ្រង់បានប្រោសដល់ឯងនៅស្រុកអេស៊ីព្ទ ឲ្យឯងបានឃើញជាក់ ហើយនៅក្នុងទីរហោស្ថានផង នោះឯងរាល់គ្នាក៏បានឃើញថា ព្រះយេហូវ៉ាជាព្រះនៃឯងទ្រង់បានបីទ្រឯង តាមផ្លូវដែលឯងបានដើររហូតមកដល់ទីនេះ ដូចជាមនុស្សបីកូនរបស់ខ្លួន