ទុតិយកថា 10:12-13
ទុតិយកថា 10:12-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឥឡូវនេះ អ៊ីស្រាអែលអើយ ព្រះអម្ចាស់ ជាព្រះរបស់អ្នក សព្វព្រះហឫទ័យឲ្យអ្នកគោរពកោតខ្លាចព្រះអង្គ ដើរតាមមាគ៌ាទាំងប៉ុន្មានរបស់ព្រះអង្គ ហើយឲ្យអ្នកស្រឡាញ់ និងគោរពបម្រើព្រះអម្ចាស់ ជាព្រះរបស់អ្នក យ៉ាងអស់ពីចិត្ត និងអស់ពីគំនិត។ ព្រះអម្ចាស់សព្វព្រះហឫទ័យឲ្យអ្នកកាន់តាមបទបញ្ជា និងច្បាប់ផ្សេងៗរបស់ព្រះអង្គ ដែលខ្ញុំប្រគល់ឲ្យអ្នកនៅថ្ងៃនេះ ដើម្បីអ្នកមានសុភមង្គល។
ទុតិយកថា 10:12-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឥឡូវនេះ ឱអ៊ីស្រាអែលអើយ តើព្រះយេហូវ៉ាជាព្រះរបស់អ្នក ទារចង់បានអ្វីពីអ្នក? គឺឲ្យអ្នកកោតខ្លាចដល់ព្រះយេហូវ៉ាជាព្រះរបស់អ្នក និងដើរតាមគ្រប់ទាំងផ្លូវរបស់ព្រះអង្គ ហើយឲ្យស្រឡាញ់ព្រះអង្គ ព្រមទាំងគោរពបម្រើព្រះយេហូវ៉ាជាព្រះរបស់អ្នក ឲ្យអស់ពីចិត្ត អស់ពីព្រលឹងរបស់អ្នក ហើយឲ្យកាន់តាមបញ្ញត្តិ និងច្បាប់ទាំងប៉ុន្មានរបស់ព្រះយេហូវ៉ា ដែលខ្ញុំបង្គាប់អ្នកនៅថ្ងៃនេះ សម្រាប់ជាសេចក្ដីល្អដល់អ្នក។
ទុតិយកថា 10:12-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឥឡូវនេះ ឱអ៊ីស្រាអែលអើយ សេចក្ដីដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់ទារចង់បានពីឯង នោះគឺឲ្យឯងបានកោតខ្លាចដល់ព្រះយេហូវ៉ាជាព្រះនៃឯង នឹងដើរតាមគ្រប់ទាំងផ្លូវរបស់ទ្រង់ ហើយឲ្យស្រឡាញ់ទ្រង់ ព្រមទាំងគោរពប្រតិបត្តិដល់ព្រះយេហូវ៉ាជាព្រះនៃឯង ឲ្យអស់ពីចិត្ត អស់ពីព្រលឹងឯងផង ហើយឲ្យបានកាន់តាមសេចក្ដីបញ្ញត្តផងព្រះយេហូវ៉ា នឹងច្បាប់ទាំងប៉ុន្មានរបស់ទ្រង់ ដែលអញបង្គាប់ឯងនៅថ្ងៃនេះ សំរាប់ជាសេចក្ដីល្អដល់ឯង