ទុតិយកថា 11:13-14
ទុតិយកថា 11:13-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប្រសិនបើអ្នករាល់គ្នាកាន់តាមបទបញ្ជា ដែលខ្ញុំប្រគល់ឲ្យអ្នករាល់គ្នាថ្ងៃនេះ ប្រសិនបើអ្នករាល់គ្នាស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ហើយគោរពបម្រើព្រះអង្គអស់ពីចិត្ត អស់ពីគំនិត “យើងនឹងប្រទានឲ្យមានភ្លៀងធ្លាក់មកលើស្រុករបស់អ្នករាល់គ្នា តាមរដូវកាល គឺភ្លៀងនៅដើមរដូវ និងភ្លៀងនៅចុងរដូវ។ ពេលនោះ អ្នកនឹងប្រមូលបានភោគផល គឺស្រូវស្រាទំពាំងបាយជូរថ្មី និងប្រេង។
ទុតិយកថា 11:13-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប្រសិនបើអ្នករាល់គ្នាធ្វើតាមបទបញ្ជារបស់ព្រះ ដែលខ្ញុំបង្គាប់អ្នករាល់គ្នានៅថ្ងៃនេះ គឺឲ្យស្រឡាញ់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ហើយគោរពប្រតិបត្តិដល់ព្រះអង្គឲ្យអស់ពីចិត្ត អស់ពីព្រលឹងរបស់អ្នក នោះព្រះអង្គ នឹងបង្អុរឲ្យមានភ្លៀងមកលើស្រុករបស់អ្នករាល់គ្នាតាមរដូវកាល គឺជាភ្លៀងដើមរដូវ និងភ្លៀងចុងរដូវ ដើម្បីឲ្យអ្នករាល់គ្នាអាចប្រមូលផលស្រូវ ផ្លែទំពាំងបាយជូរ និងប្រេង
ទុតិយកថា 11:13-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
បើសិនជាឯងរាល់គ្នានឹងស្តាប់អស់ពីចិត្ត តាមបង្គាប់អញ ដែលអញប្រាប់នៅថ្ងៃនេះ ឲ្យបានស្រឡាញ់ដល់ព្រះយេហូវ៉ាជាព្រះនៃឯង នឹងគោរពប្រតិបត្តិដល់ទ្រង់ឲ្យអស់ពីចិត្ត អស់ពីព្រលឹងឯង នោះអញនឹងបង្អុរឲ្យមានភ្លៀងមកលើស្រុកឯងតាមរដូវកាល គឺជាភ្លៀងខាងដើមរដូវ នឹងខាងចុងរដូវ ដើម្បីឲ្យឯងអាចនឹងច្រូតស្រូវឯង ហើយបេះផ្លែទំពាំងបាយជូរ ព្រមទាំងធ្វើប្រេងរបស់ឯងបាន