ទុតិយកថា 11:26-28
ទុតិយកថា 11:26-28 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឥឡូវនេះ ខ្ញុំដាក់ព្រះពរ និងបណ្ដាសានៅមុខអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាជ្រើសរើស។ ប្រសិនបើអ្នករាល់គ្នាប្រតិបត្តិតាមបទបញ្ជារបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ដែលខ្ញុំប្រគល់ឲ្យអ្នករាល់គ្នា នៅថ្ងៃនេះ អ្នករាល់គ្នាមុខជាទទួលព្រះពរ។ ប្រសិនបើអ្នករាល់គ្នាមិនប្រតិបត្តិតាមបទបញ្ជារបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ប្រសិនបើអ្នករាល់គ្នាងាកចេញពីមាគ៌ាដែលខ្ញុំបង្ហាញដល់អ្នករាល់គ្នានៅថ្ងៃនេះ ទៅជំពាក់ចិត្តនឹងព្រះដទៃដែលអ្នករាល់គ្នាពុំស្គាល់ នោះអ្នករាល់គ្នាមុខជាទទួលបណ្ដាសាមិនខាន។
ទុតិយកថា 11:26-28 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មើល៍ នៅថ្ងៃនេះ ខ្ញុំដាក់ព្រះពរ និងបណ្ដាសានៅមុខអ្នករាល់គ្នា ប្រសិនបើអ្នករាល់គ្នាគោរពតាមបទបញ្ជារបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ដែលខ្ញុំបង្គាប់អ្នករាល់គ្នានៅថ្ងៃនេះ នោះនឹងបានពរ តែប្រសិនបើអ្នករាល់គ្នាមិនគោរពតាមបទបញ្ជារបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នកទេ គឺបែរចេញពីផ្លូវដែលខ្ញុំបង្គាប់អ្នករាល់គ្នានៅថ្ងៃនេះ ទៅតាមព្រះដទៃដែលអ្នករាល់គ្នាមិនបានស្គាល់វិញ នោះនឹងត្រូវបណ្ដាសាមិនខាន។
ទុតិយកថា 11:26-28 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មើល នៅថ្ងៃនេះ អញដាក់ព្រះពរ ហើយនឹងសេចក្ដីបណ្តាសា សំញែងនៅមុខឯងរាល់គ្នា បើឯងស្តាប់តាមអស់ទាំងបញ្ញត្តរបស់ព្រះយេហូវ៉ា ជាព្រះនៃឯង ដែលអញបង្គាប់ដល់ឯងនៅថ្ងៃនេះ នោះនឹងបានពរ តែបើមិនស្តាប់តាមអស់ទាំងបញ្ញត្តរបស់ព្រះយេហូវ៉ាជាព្រះនៃឯងទេ គឺបែរចេញពីផ្លូវដែលអញបង្គាប់ដល់ឯងនៅថ្ងៃនេះ ទៅតាមព្រះដទៃដែលពីដើមមិនបានស្គាល់វិញ នោះឯងនឹងត្រូវបណ្តាសាហើយ។