ទុតិយកថា 21:22-23
ទុតិយកថា 21:22-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
«ប្រសិនបើអ្នកណាម្នាក់បានប្រព្រឹត្តអំពើឧក្រិដ្ឋត្រូវមានទោសដល់ស្លាប់ ហើយអ្នកនោះត្រូវគេប្រហារជីវិត ដោយព្យួរកនៅលើឈើ មិនត្រូវទុកសាកសពឲ្យជាប់នៅលើឈើពេញមួយយប់ឡើយ គឺត្រូវយកសពអ្នកនោះទៅកប់នៅថ្ងៃដដែលនោះកុំខាន ដ្បិតអ្នកណាដែលត្រូវព្យួរកលើឈើ ជាអ្នកដែលព្រះដាក់បណ្ដាសា។ ត្រូវធ្វើយ៉ាងនោះ ដើម្បីកុំឲ្យស្រុកដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកប្រទានឲ្យអ្នកទុកជាមត៌ក ត្រូវស្មោកគ្រោកឡើយ»។
ទុតិយកថា 21:22-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«ប្រសិនបើជនណាម្នាក់មានទោសដល់ស្លាប់ ហើយត្រូវគេយកទៅប្រហារជីវិត ដោយព្យួរ-ក កុំទុកសាកសពអ្នកនោះជាប់នៅលើដើមឈើដែលគេព្យួរ-ក រហូតដល់យប់ឡើយ គឺត្រូវយកសពទៅបញ្ចុះក្នុងថ្ងៃដែលគេសម្លាប់នោះ ដ្បិតអ្នកដែលគេប្រហារជីវិតដោយព្យួរ-ក ទទួលបណ្ដាសាពីព្រះជាម្ចាស់ ។ ដូច្នេះ មិនត្រូវធ្វើឲ្យទឹកដីដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានឲ្យអ្នកទុកជាកេរមត៌ក ក្លាយទៅជាសៅហ្មងឡើយ»។
ទុតិយកថា 21:22-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
បើមានអ្នកណាបានប្រព្រឹត្តអំពើបាបដែលគួរឲ្យគេស្លាប់ ហើយឯងសំឡាប់ទៅ ដោយព្យួរនៅលើឈើ នោះមិនត្រូវឲ្យខ្មោចគេជាប់នៅលើឈើ រហូតដល់ភ្លឺឡើយ ត្រូវឲ្យកប់ទៅនៅថ្ងៃនោះឯងជាកុំខាន ដ្បិតអ្នកណាដែលត្រូវព្យួរ នោះជាអ្នកដែលត្រូវព្រះដាក់បណ្តាសាហើយ ត្រូវធ្វើយ៉ាងនោះ ដើម្បីកុំឲ្យស្រុកដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់ប្រទានមក ទុកជាមរដក បានត្រូវស្មោកគ្រោកឡើយ។