ទុតិយកថា 28:13
ទុតិយកថា 28:13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ានឹងតាំងអ្នកជាក្បាល មិនមែនជាកន្ទុយ ហើយឡើងខ្ពស់ជានិច្ច មិនដែលចុះឡើយ គឺប្រសិនបើអ្នកស្តាប់តាមបទបញ្ជារបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ដែលខ្ញុំបង្គាប់អ្នកនៅថ្ងៃនេះ ដោយប្រយ័ត្ននឹងប្រតិបតិ្តតាម
ទុតិយកថា 28:13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងធ្វើឲ្យអ្នកបានថ្កុំថ្កើងជាងគេ គឺមិនមែនអន់ជាងគេទេ អ្នកនឹងទទួលកិត្តិយសខ្ពង់ខ្ពស់ជានិច្ច គឺមិនចុះឱនថយឡើយ។ ប៉ុន្តែ អ្នកត្រូវស្ដាប់បង្គាប់ ហើយកាន់ និងប្រតិបត្តិតាមបទបញ្ជារបស់ព្រះអង្គ ដែលខ្ញុំប្រគល់ឲ្យអ្នកនៅថ្ងៃនេះ។
ទុតិយកថា 28:13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ាទ្រង់នឹងតាំងឯងទុកជាក្បាល មិនមែនជាកន្ទុយឡើយ ឯងនឹងនៅតែពីលើគេ មិនដែលនៅពីក្រោមទេ គឺបើឯងនឹងស្តាប់តាមអស់ទាំងសេចក្ដីបញ្ញត្តផងព្រះយេហូវ៉ាជាព្រះនៃឯង ដែលអញបង្គាប់ដល់ឯងនៅថ្ងៃនេះ ដើម្បីនឹងកាន់ ហើយប្រព្រឹត្តតាមផង