ទុតិយកថា 5:9-10
ទុតិយកថា 5:9-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មិនត្រូវក្រាបសំពះនៅមុខរបស់ទាំងនោះ ឬគោរពប្រតិបត្តិតាមឡើយ ដ្បិតយើង គឺព្រះយេហូវ៉ាជាព្រះរបស់អ្នក យើងជាព្រះប្រចណ្ឌ យើងទម្លាក់ការទុច្ចរិតរបស់ឪពុកទៅលើកូនចៅ រហូតបីបួនតំណចំពោះអស់អ្នកដែលស្អប់យើង តែយើងផ្តល់សេចក្ដីសប្បុរសរហូតដល់ពាន់តំណ ចំពោះអស់អ្នកដែលស្រឡាញ់ ហើយកាន់តាមបញ្ញត្តិរបស់យើង។
ទុតិយកថា 5:9-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មិនត្រូវក្រាបថ្វាយបង្គំរូបព្រះទាំងនោះ ឬគោរពបម្រើរូបទាំងនោះឡើយ។ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នក យើងមិនចង់ឲ្យអ្នកជំពាក់ចិត្តនឹងព្រះណាផ្សេងក្រៅពីយើងឡើយ។ ប្រសិនបើនរណាក្បត់ចិត្តយើង យើងនឹងដាក់ទោសគេ ចាប់ពីឪពុករហូតដល់កូនចៅបីបួនតំណ ផ្ទុយទៅវិញ យើងនឹងសម្តែងសេចក្ដីសប្បុរស រហូតដល់មួយពាន់តំណ ចំពោះអស់អ្នកដែលស្រឡាញ់ និងប្រតិបត្តិតាមបទបញ្ជារបស់យើង។
ទុតិយកថា 5:9-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ក៏កុំឲ្យក្រាបសំពះនៅមុខរបស់ទាំងនោះ ឬគោរពប្រតិបត្តិតាមឡើយ ដ្បិតអញនេះ គឺព្រះយេហូវ៉ាដែលជាព្រះនៃឯង អញជាព្រះប្រចណ្ឌ អញទំលាក់ការទុច្ចរិតរបស់ឪពុកទៅលើកូនចៅ ដល់៣ ហើយ៤ដំណនៃអស់អ្នកដែលស្អប់អញផង តែអញផ្តល់សេចក្ដីសប្បុរសដល់ទាំងពាន់ដំណនៃពួកអ្នកដែលស្រឡាញ់ ហើយកាន់តាមបញ្ញត្តអញទាំងប៉ុន្មានវិញ។