ទុតិយកថា 6:1-2
ទុតិយកថា 6:1-2 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«នេះជាបទបញ្ជា គឺច្បាប់ និងវិន័យផ្សេងៗដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា បានបង្គាប់ឲ្យខ្ញុំបង្រៀនអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាប្រតិបត្តិតាម នៅក្នុងស្រុក ដែលអ្នករាល់គ្នានឹងចូលទៅកាន់កាប់។ ធ្វើដូច្នេះ អ្នកនឹងគោរពកោតខ្លាចព្រះអម្ចាស់ ជាព្រះរបស់អ្នក។ ជារៀងរាល់ថ្ងៃ អស់មួយជីវិត អ្នក និងកូនចៅរបស់អ្នក ត្រូវកាន់តាមច្បាប់ និងបទបញ្ជាទាំងប៉ុន្មានរបស់ព្រះអង្គ ដែលខ្ញុំប្រគល់ឲ្យ ដើម្បីឲ្យអ្នកមានអាយុយឺនយូរ។
ទុតិយកថា 6:1-2 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
«នេះជាបទបញ្ជា ជាច្បាប់ និងជាបញ្ញត្តិផ្សេងៗ ដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក បានបង្គាប់ខ្ញុំឲ្យបង្រៀនអ្នក ដើម្បីឲ្យអ្នកបានប្រព្រឹត្តតាម នៅក្នុងស្រុកដែលអ្នកនឹងឆ្លងចូលទៅកាន់កាប់ ប្រយោជន៍ឲ្យអ្នកបានកោតខ្លាចព្រះយេហូវ៉ាជាព្រះរបស់អ្នក ហើយកាន់តាមគ្រប់ទាំងច្បាប់ និងបញ្ញត្តិរបស់ព្រះអង្គ ដែលខ្ញុំបង្គាប់អ្នក អស់មួយជីវិតរបស់អ្នក និងកូនចៅរបស់អ្នកតរៀងទៅ ហើយឲ្យអ្នកមានអាយុយឺនយូរ។
ទុតិយកថា 6:1-2 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នេះជាសេចក្ដីបង្គាប់ ជាច្បាប់ ហើយជាបញ្ញត្តទាំងប៉ុន្មាន ដែលព្រះយេហូវ៉ាជាព្រះនៃឯងទ្រង់បានបង្គាប់មកឲ្យបង្រៀនដល់ឯង ដើម្បីឲ្យឯងបានប្រព្រឹត្តតាម នៅក្នុងស្រុកដែលនឹងឆ្លងចូលទៅទទួលយក ប្រយោជន៍ឲ្យឯងបានកោតខ្លាចដល់ព្រះយេហូវ៉ាជាព្រះនៃឯង ហើយកាន់តាមគ្រប់ទាំងច្បាប់ នឹងបញ្ញត្តរបស់ទ្រង់ ដែលអញបង្គាប់ដល់ឯងនេះ នៅអស់១ជីវិតរបស់ឯង នឹងកូនចៅឯងតរៀងទៅ ហើយឲ្យឯងបានអាយុជាយូរអង្វែងតទៅ