ទុតិយកថា 6:10-12
ទុតិយកថា 6:10-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
«កាលណាព្រះយេហូវ៉ាជាព្រះរបស់អ្នក នាំអ្នកចូលទៅក្នុងស្រុកដែលព្រះអង្គស្បថនឹងលោកអ័ប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប ជាបុព្វបុរសរបស់អ្នក ថានឹងប្រគល់ឲ្យអ្នក គឺជាក្រុងធំៗ ហើយល្អ ដែលអ្នកមិនបានសង់ ព្រមទាំងផ្ទះពេញដោយរបស់ល្អគ្រប់មុខ ដែលអ្នកមិនបានប្រមូលទុក និងស្រះជីកស្រាប់ ដែលអ្នកមិនបានជីក ហើយទាំងចម្ការទំពាំងបាយជូរ និងដើមអូលីវ ដែលអ្នកមិនបានដាំ រួចអ្នកបានបរិភោគឆ្អែត នោះចូរប្រយ័ត្ន ក្រែងភ្លេចព្រះយេហូវ៉ា ដែលព្រះអង្គបាននាំអ្នកចេញពីស្រុកអេស៊ីព្ទ ពីផ្ទះដែលអ្នកធ្វើជាទាសករ។
ទុតិយកថា 6:10-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងនាំអ្នកចូលទៅក្នុងស្រុកដែលព្រះអង្គបានសន្យាជាមួយលោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប ជាបុព្វបុរសរបស់អ្នកថានឹងប្រគល់ឲ្យអ្នក។ ស្រុកនោះមានក្រុងដ៏ធំៗ ហើយស្អាតៗ ជាក្រុងដែលអ្នកមិនបានសង់ ព្រមទាំងមានផ្ទះពេញទៅដោយទ្រព្យសម្បត្តិគ្រប់យ៉ាង ជាទ្រព្យដែលអ្នកពុំបានស្វះស្វែងរក មានអណ្ដូងស្រាប់ គឺអណ្ដូងដែលអ្នកពុំបានជីក ហើយមានចម្ការទំពាំងបាយជូរ និងចម្ការអូលីវដែលអ្នកពុំបានដាំ។ ពេលណាអ្នកមានភោគផលបរិភោគឆ្អែតហើយ ចូរប្រយ័ត្នក្រែងលោអ្នកភ្លេចព្រះអម្ចាស់ ជាព្រះដែលបាននាំអ្នកចេញពីស្រុកអេស៊ីប ជាស្រុកដែលអ្នកធ្វើជាទាសករ។
ទុតិយកថា 6:10-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលណាព្រះយេហូវ៉ាជាព្រះនៃឯង បាននាំឯងចូលទៅក្នុងស្រុក ដែលទ្រង់ស្បថនឹងអ័ប្រាហាំ អ៊ីសាក នឹងយ៉ាកុបជាពួកឰយុកោឯងថា នឹងប្រទានដល់ឯង គឺជាទីក្រុងធំ ហើយល្អដែលឯងមិនបានសង់ ព្រមទាំងផ្ទះពេញដោយរបស់ល្អគ្រប់មុខ ដែលឯងមិនបានប្រមូលទុក នឹងស្រះជីកស្រាប់ ដែលឯងមិនបានជីក ហើយទាំងចំការទំពាំងបាយជូរ នឹងដើមអូលីវ ដែលឯងមិនបានដាំ រួចឯងបានបរិភោគឆ្អែត នោះចូរប្រយ័ត ក្រែងភ្លេចព្រះយេហូវ៉ា ដែលទ្រង់បាននាំឯងចេញពីផ្ទះបាវបំរើ នៅស្រុកអេស៊ីព្ទមក