ទុតិយកថា 8:12-14
ទុតិយកថា 8:12-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលអ្នកបរិភោគឆ្អែតស្កប់ស្កល់ ហើយបានសង់ផ្ទះយ៉ាងល្អជាលំនៅ ពេលអ្នកមានហ្វូងគោ ហ្វូងចៀមចម្រើនជាច្រើនឡើង មានប្រាក់ និងមាសក៏ចម្រើនជាច្រើនឡើង ហើយគ្រប់ទាំងរបស់អ្នកក៏ចម្រើនជាច្រើនឡើង នោះក្រែងអ្នកមានចិត្តអួតអាង រួចភ្លេចព្រះយេហូវ៉ាជាព្រះរបស់អ្នក ដែលបាននាំអ្នកចេញពីស្រុកអេស៊ីព្ទ ពីផ្ទះដែលអ្នកធ្វើជាទាសករ
ទុតិយកថា 8:12-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលអ្នកមានអាហារបរិភោគគ្រប់គ្រាន់ ពេលអ្នកសង់ផ្ទះស្អាតៗធ្វើជាលំនៅដ្ឋាន ពេលអ្នកមានហ្វូងគោ ហ្វូងចៀម មាសប្រាក់ និងអ្វីៗទាំងអស់យ៉ាងច្រើន ចូរប្រយ័ត្នក្រែងលោអ្នកមានចិត្តអួតអាង ហើយភ្លេចព្រះអម្ចាស់ ជាព្រះរបស់អ្នក ដែលបាននាំអ្នកចេញមកពីស្រុកអេស៊ីប ជាកន្លែងដែលអ្នកធ្វើជាទាសករ។
ទុតិយកថា 8:12-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ហើយកាលណាឯងបានបរិភោគឆ្អែត បានសង់ផ្ទះយ៉ាងល្អ បានហ្វូងគោ ហ្វូងចៀមចំរើនជាច្រើនឡើង បានប្រាក់មាសសំបូរឡើង ហើយគ្រប់ទាំងរបស់ឯងក៏បានបរិបូរផង នោះក្រែងចិត្តឯងបានអួតអាង រួចភ្លេចព្រះយេហូវ៉ាជាព្រះនៃឯង ដែលទ្រង់បាននាំឯងចេញរួចពីផ្ទះបាវបំរើ នៅស្រុកអេស៊ីព្ទមក