ទុតិយកថា 8:3
ទុតិយកថា 8:3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះអង្គបានបន្ទាបចិត្តអ្នក ហើយឲ្យអ្នកឃ្លានផង រួចបានចិញ្ចឹមអ្នកដោយនំម៉ាណា ដែលអ្នក និងដូនតារបស់អ្នកមិនធ្លាប់ស្គាល់ ដើម្បីឲ្យអ្នកដឹងថា មនុស្សមិនមែនរស់ដោយសារតែនំបុ័ងប៉ុណ្ណោះទេ គឺរស់ដោយសារគ្រប់ទាំងព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ព្រះយេហូវ៉ាមកដែរ ។
ទុតិយកថា 8:3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអង្គបានឲ្យអ្នកជួបទុក្ខលំបាក និងការអត់ឃ្លាន ព្រះអង្គប្រទាននំម៉ាណាឲ្យអ្នកបរិភោគ គឺជាអាហារដែលអ្នក និងដូនតារបស់អ្នក ពុំធ្លាប់ស្គាល់។ ធ្វើដូច្នេះ ព្រះអង្គប្រៀនប្រដៅឲ្យអ្នកដឹងថា មនុស្សមិនមែនរស់ដោយអាហារប៉ុណ្ណោះទេ តែមនុស្សរស់ដោយសារព្រះបន្ទូលទាំងប៉ុន្មាន ដែលចេញមកពីព្រះឱស្ឋរបស់ព្រះអម្ចាស់។
ទុតិយកថា 8:3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទ្រង់ក៏បានបន្ទាបចិត្តឯងមែន ព្រមទាំងឲ្យឃ្លានផង រួចបានចិញ្ចឹមឯងដោយនំម៉ាន៉ា ដែលឯង នឹងពួកឰយុកោឯងមិនដែលស្គាល់ឡើយ ដើម្បីឲ្យឯងបានដឹងថា មនុស្សមិនមែនរស់ដោយសារតែនំបុ័ងប៉ុណ្ណោះទេ គឺរស់ដោយសារគ្រប់ទាំងព្រះបន្ទូលដែលចេញពីព្រះឱស្ឋនៃព្រះយេហូវ៉ាមកដែរ