សាស្ដា 11:9
សាស្ដា 11:9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱមនុស្សកំលោះអើយ ចូរឲ្យមានចិត្តរីករាយក្នុងវ័យកំលោះរបស់ឯងចុះ ហើយឲ្យចិត្តឯងបណ្ដាលឲ្យអរសប្បាយ ក្នុងជំនាន់ដែលឯងនៅក្មេងផង ចូរដើរតាមផ្លូវនៃចិត្តឯង ហើយតាមតែភ្នែកឯងមើលឃើញដែរ ប៉ុន្តែ ត្រូវឲ្យដឹងថា ព្រះនឹងហៅឯងមកជំនុំជម្រះ ដោយព្រោះអំពើទាំងនេះជាមិនខាន។
សាស្ដា 11:9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
យុវជនអើយ ចូរសប្បាយទាន់ខ្លួនអ្នកនៅក្មេង ចូរឲ្យចិត្តរបស់អ្នកបានរីករាយក្នុងគ្រាយុវវ័យនេះ ចូរប្រព្រឹត្តតាមចិត្តប៉ងប្រាថ្នា និងតាមការយល់ឃើញរបស់អ្នកទៅ។ ក៏ប៉ុន្តែ តោងដឹងថា ព្រះជាម្ចាស់នឹងវិនិច្ឆ័យគ្រប់កិច្ចការដែលអ្នកធ្វើ។
សាស្ដា 11:9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱមនុស្សកំឡោះអើយ ចូរឲ្យមានចិត្តរីករាយក្នុងវ័យកំឡោះរបស់ឯងចុះ ហើយឲ្យចិត្តឯងបណ្តាលឲ្យអរសប្បាយ ក្នុងជំនាន់ដែលឯងនៅក្មេងផង ចូរដើរតាមផ្លូវនៃចិត្តឯង ហើយតាមតែភ្នែកឯងមើលឃើញដែរ ប៉ុន្តែត្រូវឲ្យដឹងថា ព្រះទ្រង់នឹងហៅឯងមកជំនុំជំរះ ដោយព្រោះអំពើទាំងនេះជាមិនខាន