សាស្ដា 6:1-3

សាស្ដា 6:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ខ្ញុំ​សង្កេត​ឃើញ​ការ​វេទនា​មួយ​ទៀត ដែល​រមែង​កើត​មាន​ដល់​មនុស្ស​លោក​នៅ​លើ​ផែនដី។ ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​មនុស្ស​ម្នាក់​មាន​ទ្រព្យ​សម្បត្តិ ធន‌ធាន និង​កិត្តិយស។ គេ​មិន​ខ្វះ​អ្វី​ឡើយ គឺ​គេ​ទទួល​អ្វីៗ​ទាំង​អស់​ដែល​ខ្លួន​ប្រាថ្នា​ចង់​បាន។ ក៏​ប៉ុន្តែ ព្រះ‌ជាម្ចាស់​ពុំ​បាន​ទុក​ឲ្យ​គេ​ទាញ​ផល​ប្រយោជន៍​ពី​អ្វីៗ​ដែល​គេ​មាន​នោះ​ឡើយ គឺ​មាន​ម្នាក់​ទៀត​ទទួល​ជំនួស។ ត្រង់​នេះ ក៏​ឥត​បាន​ការ ហើយ​អាក្រក់​បំផុត។ ឧបមា​ថា​បុរស​ម្នាក់​មាន​កូន​ប្រុស​មួយ​រយ និង​មាន​អាយុ​យឺន‌យូរ ទោះ​បី​គាត់​មាន​អាយុ​វែង​ក៏​ដោយ ប្រសិន​បើ​គាត់​មិន​ដែល​មាន​សុភមង្គល ហើយ​គ្មាន​នរណា​បញ្ចុះ​សព​គាត់​ទេ​នោះ ខ្ញុំ​យល់​ថា កូន​រលូត​ប្រសើរ​ជាង​គាត់​ឆ្ងាយ​ណាស់។

ចែក​រំលែក
អាន សាស្ដា 6

សាស្ដា 6:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

មាន​ការ​អាក្រក់​មួយ​ទៀត ដែល​ខ្ញុំ​បាន​ឃើញ​នៅ​ក្រោម​ថ្ងៃ ជា​ការ​ដែល​មាន​ជា​ញឹក​ញយ​នៅ​ក្នុង​ពួក​មនុស្ស​លោក​ដែរ គឺ​មាន​មនុស្ស​ដែល​ព្រះ‌ទ្រង់​ប្រទាន​ឲ្យ​មាន​ទ្រព្យ‌សម្បត្តិ មាន​ធន‌ធាន និង​កិត្តិ‌យស។ ហេតុនោះ គេ​មិន​ខ្វះ‌ខាត​អ្វី​ឡើយ មាន​គ្រប់​ទាំង​របស់​ដែល​ចិត្ត​ប្រាថ្នា​ចង់​បាន តែ​ព្រះ​មិន​ប្រទាន​ឲ្យ​មាន​អំណាច​អាច​បរិ‌ភោគ​បាន​ទេ គឺ​មាន​អ្នក​ដទៃ​បរិ‌ភោគ​វិញ នេះ​ជា​ការ​ឥត​មាន​ទំនង ហើយ​ជា​គ្រោះ​ថ្នាក់​យ៉ាង​អាក្រក់​ណាស់។ ប្រសិន‌បើ​អ្នក​ណា​បង្កើត​បាន​កូន​មួយរយ​នាក់ ហើយ​រស់​នៅ​ជា​យូរ​ឆ្នាំ ទោះ​ជា​មាន​អាយុ​យឺន‌យូរ​យ៉ាង​ណា តែ​មិន​បាន​ស្កប់​ចិត្ត​ដោយ​សេចក្ដី​ល្អ ហើយ​ឥត​មាន​ពិធី​បញ្ចុះ​សព​ខ្លួន​ផង ខ្ញុំ​យល់​ថា កូន​ដែល​រលូត​កើត​មុន​កំណត់​វិសេស​ជាង​អ្នក​នោះ។

ចែក​រំលែក
អាន សាស្ដា 6

សាស្ដា 6:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

មាន​ការ​អាក្រក់​១​ទៀត ដែល​យើង​បាន​ឃើញ​នៅ​ក្រោម​ថ្ងៃ ជា​ការ​ដែល​មាន​ជា​ញឹក‌ញយ​នៅ​ក្នុង​ពួក​មនុស្ស​លោក​ដែរ គឺ​មាន​មនុស្ស​ដែល​ព្រះ‌ទ្រង់​ប្រទាន​ឲ្យ​មាន​ទ្រព្យ​សម្បត្តិ នឹង​ធន‌ធាន ហើយ​កិត្តិយស ដល់​ម៉្លេះ​បាន​ជា​គេ​មិន​ខ្វះ‌ខាត​អ្វី ក្នុង​គ្រប់​ទាំង​របស់​ដែល​ចិត្ត​ប្រាថ្នា​ចង់​បាន​ឡើយ តែ​ព្រះ‌ទ្រង់​មិន​ប្រទាន​ឲ្យ​មាន​អំណាច​អាច​នឹង​បរិភោគ​បាន​ទេ គឺ​មាន​អ្នក​ដទៃ​បរិភោគ​វិញ នេះ​ជា​ការ​ឥត​មាន​ទំនង ហើយ​ជា​គ្រោះ​ថ្នាក់​យ៉ាង​អាក្រក់​ផង បើ‌សិន​ជា​មនុស្ស​ណា​បង្កើត​បាន​កូន​១០០​នាក់ ហើយ​រស់​នៅ​ជា​យូរ​ឆ្នាំ ដល់​ម៉្លេះ​បាន​ជា​មាន​អាយុ​យឺន‌យូរ តែ​មិន​បាន​ស្កប់​ចិត្ត​ដោយ​សេចក្ដី​ល្អ ហើយ​ឥត​មាន​ពិធី​បញ្ចុះ​សព​ខ្លួន​ផង នោះ​យើង​ថា កូន​ដែល​រលូត​មក​មុន​កំណត់​ក៏​វិសេស​ជាង​អ្នក​នោះ

ចែក​រំលែក
អាន សាស្ដា 6