សាស្ដា 6:2
សាស្ដា 6:2 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
គឺមានមនុស្សដែលព្រះទ្រង់ប្រទានឲ្យមានទ្រព្យសម្បត្តិ មានធនធាន និងកិត្តិយស។ ហេតុនោះ គេមិនខ្វះខាតអ្វីឡើយ មានគ្រប់ទាំងរបស់ដែលចិត្តប្រាថ្នាចង់បាន តែព្រះមិនប្រទានឲ្យមានអំណាចអាចបរិភោគបានទេ គឺមានអ្នកដទៃបរិភោគវិញ នេះជាការឥតមានទំនង ហើយជាគ្រោះថ្នាក់យ៉ាងអាក្រក់ណាស់។
សាស្ដា 6:2 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះជាម្ចាស់ប្រទានឲ្យមនុស្សម្នាក់មានទ្រព្យសម្បត្តិ ធនធាន និងកិត្តិយស។ គេមិនខ្វះអ្វីឡើយ គឺគេទទួលអ្វីៗទាំងអស់ដែលខ្លួនប្រាថ្នាចង់បាន។ ក៏ប៉ុន្តែ ព្រះជាម្ចាស់ពុំបានទុកឲ្យគេទាញផលប្រយោជន៍ពីអ្វីៗដែលគេមាននោះឡើយ គឺមានម្នាក់ទៀតទទួលជំនួស។ ត្រង់នេះ ក៏ឥតបានការ ហើយអាក្រក់បំផុត។
សាស្ដា 6:2 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គឺមានមនុស្សដែលព្រះទ្រង់ប្រទានឲ្យមានទ្រព្យសម្បត្តិ នឹងធនធាន ហើយកិត្តិយស ដល់ម៉្លេះបានជាគេមិនខ្វះខាតអ្វី ក្នុងគ្រប់ទាំងរបស់ដែលចិត្តប្រាថ្នាចង់បានឡើយ តែព្រះទ្រង់មិនប្រទានឲ្យមានអំណាចអាចនឹងបរិភោគបានទេ គឺមានអ្នកដទៃបរិភោគវិញ នេះជាការឥតមានទំនង ហើយជាគ្រោះថ្នាក់យ៉ាងអាក្រក់ផង