អេភេសូ 1:13-16

អេភេសូ 1:13-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ដោយ​រួម​ក្នុង​អង្គ​ព្រះ‌គ្រិស្ត បងប្អូន​បាន​ស្ដាប់​ព្រះ‌បន្ទូល​នៃ​សេចក្ដី​ពិត ជា​ដំណឹង‌ល្អ​ដែល​សង្គ្រោះ​បងប្អូន។ ក្នុង​អង្គ​ព្រះ‌គ្រិស្ត​បងប្អូន​ក៏​បាន​ជឿ ហើយ​បាន​ទទួល​សញ្ញា​ដៅ​សម្គាល់​ពី​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ តាម​ព្រះ‌បន្ទូល​សន្យា​ដែរ។ ព្រះ‌ជាម្ចាស់​ប្រទាន​ព្រះ‌វិញ្ញាណ​នេះ​មក​បញ្ចាំ​ចិត្ត​យើង​ឲ្យ​ដឹង​ថា យើង​នឹង​ទទួល​មត៌ក នៅ​ពេល​ព្រះអង្គ​លោះ​ប្រជា‌រាស្ដ្រ​របស់​ព្រះអង្គ​ជា​ស្ថាពរ ដើម្បី​ឲ្យ​គេ​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះអង្គ។ ហេតុ​នេះ តាំង​ពី​ពេល​ដែល​ខ្ញុំ​បាន​ឮ​គេ​តំណាល​អំពី​ជំនឿ​របស់​បងប្អូន ក្នុង​អង្គ​ព្រះ‌អម្ចាស់​យេស៊ូ និង​អំពី​សេចក្ដី​ស្រឡាញ់​របស់​បងប្អូន​ចំពោះ​ប្រជា‌ជន​ដ៏វិសុទ្ធ*​ទាំង​អស់ នោះ​ខ្ញុំ​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់​ឥត​ឈប់​ឈរ ព្រោះ​តែ​បងប្អូន។ ពេល​ខ្ញុំ​អធិស្ឋាន* ខ្ញុំ​តែងតែ​នឹក​គិត​ដល់​បងប្អូន​ជានិច្ច

ចែក​រំលែក
អាន អេភេសូ 1

អេភេសូ 1:13-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​ក្នុង​ព្រះ‌អង្គ អ្នក​រាល់​គ្នា​ក៏​បាន​ឮ​ព្រះ‌បន្ទូល​នៃ​សេចក្តី​ពិត ជា​ដំណឹង​ល្អ​ពី​ការ​សង្គ្រោះ​របស់​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​បាន​ជឿ​ដល់​ព្រះ‌អង្គ បាន​ទទួល​ការ​ដៅ​ចំណាំ​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ តាម​សេចក្តី​សន្យា គឺ​ព្រះ‌វិញ្ញាណ​នេះ​ហើយ​ជា​ទី​បញ្ចាំ​ចិត្ត សម្រាប់​មត៌ក​របស់​យើង រហូត​ទាល់​តែ​យើង​បាន​របស់​នោះ​ពេញ​លេញ​ជា​កម្ម​សិទ្ធិ សម្រាប់​ជា​ការ​សរសើរ​ដល់​សិរី​ល្អ​របស់​ព្រះ‌អង្គ។ ដោយ​ហេតុ​នេះ កាល​ខ្ញុំ​បាន​ឮ​ពី​ជំនឿ​របស់​អ្នក​រាល់​គ្នា​ក្នុង​ព្រះ‌អម្ចាស់‌យេស៊ូវ និង​ពី​សេចក្តី​ស្រឡាញ់​របស់​អ្នក​រាល់​គ្នា ដល់​ពួក​បរិសុទ្ធ​ទាំង​អស់ នោះ​ខ្ញុំ​មិន​ដែល​លែង​អរ​ព្រះ‌គុណ​សម្រាប់​អ្នក​រាល់​គ្នា​ឡើយ ពេល​ខ្ញុំ​នឹក​ចាំ​ពី​អ្នក​រាល់​គ្នា​នៅ​ក្នុង​សេចក្តី​អធិស្ឋាន​របស់​ខ្ញុំ។

ចែក​រំលែក
អាន អេភេសូ 1

អេភេសូ 1:13-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឯ​អ្នក​រាល់​គ្នា ក៏​បាន​ឮ​ព្រះ‌បន្ទូល​នៃ​សេចក្ដី​ពិត គឺ​ជា​ដំណឹង​ល្អ​ពី​សេចក្ដី​សង្គ្រោះ​របស់​អ្នក​រាល់​គ្នា​ដោយ‌សារ​ទ្រង់​ដែរ ហើយ​កាល​អ្នក​រាល់​គ្នា​បាន​ជឿ​ហើយ នោះ​ទ្រង់​ក៏​ដៅ​ចំណាំ​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ដែល​បាន​សន្យា ព្រះ‌វិញ្ញាណ​នោះ​ទ្រង់​ជា​ទី​បញ្ចាំ​ចិត្ត ពី​ដំណើរ​កេរ្តិ៍‌អាករ​របស់​យើង​រាល់​គ្នា ទាល់​តែ​បាន​លោះ​របស់​កំណាន់ ដែល​ទ្រង់​បាន​ទិញ​ទុក​ឲ្យ​យើង​នោះ សំរាប់​ជា​សេចក្ដី​សរសើរ​ដល់​សិរី‌ល្អ​នៃ​ទ្រង់។ ដោយ​ហេតុ​នោះ កាល​ខ្ញុំ​ឮ​និយាយ​ពី​សេចក្ដី​ជំនឿ ដែល​អ្នក​រាល់​គ្នា​មាន ដល់​ព្រះ‌អម្ចាស់​យេស៊ូវ ហើយ​នឹង​ពី​សេចក្ដី​ស្រឡាញ់ ដែល​មាន​ដល់​ពួក​បរិសុទ្ធ​ទាំង​អស់​គ្នា នោះ​ខ្ញុំ​មិន​ដែល​លែង​អរ​ព្រះ‌គុណ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​ឡើយ គឺ​ខ្ញុំ​តែង​ដំណាល​ពី​អ្នក​រាល់​គ្នា ក្នុង​សេចក្ដី​អធិស្ឋាន​របស់​ខ្ញុំ​វិញ

ចែក​រំលែក
អាន អេភេសូ 1