នាងអេសធើរ 7:3
នាងអេសធើរ 7:3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ ព្រះនាងអេសធើរ ជាអគ្គមហេសីទូលឆ្លើយថា៖ «បពិត្រព្រះករុណា ប្រសិនបើខ្ញុំម្ចាស់គាប់ព្រះហឫទ័យព្រះករុណាមែន ហើយប្រសិនបើព្រះករុណាសព្វព្រះហឫទ័យ សូមប្រោសឲ្យខ្ញុំម្ចាស់បានរួចជីវិត តាមសំណូមរបស់ខ្ញុំម្ចាស់ ព្រមទាំងសាសន៍របស់ខ្ញុំម្ចាស់ តាមបំណងរបស់ខ្ញុំម្ចាស់ផង។
នាងអេសធើរ 7:3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះនាងអេសធើរទូលព្រះរាជាថា៖ «បពិត្រព្រះរាជា ប្រសិនបើខ្ញុំម្ចាស់គាប់ព្រះហឫទ័យព្រះករុណាមែន ហើយប្រសិនបើព្រះករុណាសព្វព្រះហឫទ័យ នោះសូមទ្រង់មេត្តាទុកជីវិតឲ្យខ្ញុំម្ចាស់ ព្រមទាំងទុកជីវិតឲ្យប្រជាជនរបស់ខ្ញុំម្ចាស់ តាមសំណូមពរនេះផង
នាងអេសធើរ 7:3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះអេសធើរ ជាអគ្គមហេសី ទូលឆ្លើយថា បពិត្រព្រះករុណា បើទ្រង់ប្រោសមេត្តាដល់ខ្ញុំម្ចាស់ ហើយបើព្រះករុណាសព្វព្រះទ័យ នោះសូមប្រោសឲ្យខ្ញុំម្ចាស់បានរួចជីវិត តាមសេចក្ដីសំណូម ព្រមទាំងសាសន៍ខ្ញុំម្ចាស់ផង តាមសេចក្ដីបំណងរបស់ខ្ញុំម្ចាស់