នាងអេសធើរ 8:11
នាងអេសធើរ 8:11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឯក្នុងសំបុត្រទាំងនោះ ស្ដេចអនុញ្ញាតឲ្យពួកសាសន៍យូដា ដែលនៅគ្រប់ទីក្រុងបានប្រមូលផ្ដុំគ្នា ដើម្បីការពារជីវិតរបស់ខ្លួន ហើយឲ្យបំផ្លាញ សម្លាប់ និងធ្វើឲ្យវិនាសសាបសូន្យដល់កម្លាំងប្រដាប់អាវុធនៃប្រជាជនណា ឬអាណាខេត្តណាដែលនឹងលើកគ្នាមកធ្វើបាបខ្លួន រួមទាំងកូនក្មេង និងស្ដ្រី ហើយឲ្យរឹបអូសយកទ្រព្យសម្បត្តិរបស់គេ
នាងអេសធើរ 8:11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ក្នុងលិខិតនោះ ព្រះរាជាអនុញ្ញាតឲ្យជនជាតិយូដា នៅក្នុងទីក្រុងទាំងមូលប្រមូលផ្ដុំគ្នា ការពារអាយុជីវិតរបស់ខ្លួន។ ជនជាតិយូដាក៏មានសិទ្ធិសម្លាប់រង្គាលអស់អ្នកនៅក្នុងចំណោមជាតិសាសន៍ ឬនៅតាមអាណាខេត្តទាំងឡាយ ដែលបៀតបៀនខ្លួនដែរ។ ពួកគេក៏អាចសម្លាប់ប្រពន្ធកូនរបស់អ្នកទាំងនោះ ហើយរឹបអូសយកទ្រព្យសម្បត្តិទៀតផង។
នាងអេសធើរ 8:11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯក្នុងសំបុត្រទាំងនោះ ស្តេចទ្រង់អនុញ្ញាតឲ្យពួកសាសន៍យូដា ដែលនៅគ្រប់ទីក្រុងបានមូលគ្នា ដើម្បីការពារជីវិតខ្លួន ហើយឲ្យបំផ្លាញ សំឡាប់ នឹងធ្វើឲ្យវិនាសដល់គ្រប់ទាំងអំណាចរបស់បណ្តាជន នៅខេត្តណាដែលនឹងលើកគ្នាមកធ្វើបាបខ្លួន ទោះទាំងកូនក្មេង នឹងពួកស្រីៗផង ហើយឲ្យរឹបជាន់យកទ្រព្យសម្បត្តិរបស់គេទុកជារបឹបដែរ