និក្ខមនំ 10:21-23
និក្ខមនំ 10:21-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរលើកដៃទៅលើមេឃ ដើម្បីឲ្យមានងងឹតគ្របដណ្ដប់លើស្រុកអេស៊ីព្ទ គឺជាងងឹតដែលមើលអ្វីមិនឃើញឡើយ»។ លោកក៏លើកដៃទៅលើមេឃ នោះក៏មានងងឹតយ៉ាងក្រាស់ពេញក្នុងស្រុកអេស៊ីព្ទទាំងមូល អស់រយៈពេលបីថ្ងៃ។ គេមើលគ្នាទៅវិញទៅមកមិនឃើញសោះ ក្នុងរយៈពេលបីថ្ងៃនោះ គ្មានអ្នកណាអាចក្រោកចេញពីកន្លែងរបស់ខ្លួនបានឡើយ តែកន្លែងដែលកូនចៅអ៊ីស្រាអែលរស់នៅមានពន្លឺវិញ។
និក្ខមនំ 10:21-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរលើកដៃទៅលើមេឃ នោះនឹងមានភាពងងឹតអន្ធការគ្របដណ្ដប់លើស្រុកអេស៊ីប គឺភាពងងឹតសូន្យសុង មើលអ្វីមិនឃើញឡើយ»។ លោកម៉ូសេលើកដៃទៅលើមេឃ ពេលនោះ ភាពងងឹតសូន្យសុងក៏គ្របដណ្ដប់លើស្រុកអេស៊ីបទាំងមូលអស់រយៈពេលបីថ្ងៃ។ ក្នុងអំឡុងបីថ្ងៃនោះ ប្រជាជននៅស្រុកអេស៊ីបមើលគ្នាទៅវិញទៅមកមិនឃើញទេ ហើយក៏គ្មាននរណាអាចចេញពីកន្លែងរបស់ខ្លួនបានដែរ។ រីឯតំបន់ដែលកូនចៅអ៊ីស្រាអែលរស់នៅមានពន្លឺ។
និក្ខមនំ 10:21-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេថា ចូរលើដៃទៅលើមេឃ ឲ្យមានងងឹតនៅលើស្រុកអេស៊ីព្ទ គឺជាងងឹតដែលនាំឲ្យស្ទាបរាវ លោកក៏លើកដៃទៅលើមេឃ នោះមានងងឹតយ៉ាងក្រាស់ណាស់នៅពេញក្នុងស្រុកអេស៊ីព្ទអស់ចំនួន៣ថ្ងៃ គេមើលគ្នាមិនឃើញសោះ ក្នុងវេលា៣ថ្ងៃនោះឥតមានអ្នកក្រោកពីកន្លែងខ្លួនឡើយ តែនៅក្នុងផ្ទះនៃពួកកូនចៅអ៊ីស្រាអែល នោះមានពន្លឺវិញ។