និក្ខមនំ 12:12-13
និក្ខមនំ 12:12-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅយប់នោះ យើងនឹងឆ្លងកាត់ស្រុកអេស៊ីព្ទ ហើយវាយអស់ទាំងកូនច្បងក្នុងស្រុកអេស៊ីព្ទ ទាំងមនុស្សទាំងសត្វ យើងនឹងដាក់ទោសព្រះទាំងអស់របស់ស្រុកអេស៊ីព្ទ គឺយើងនេះជាព្រះយេហូវ៉ា។ ឈាមនោះជាទីសម្គាល់សម្រាប់អ្នករាល់គ្នាដែលស្នាក់នៅក្នុងផ្ទះ ពេលយើងឃើញផ្ទះណាមានឈាម យើងនឹងរំលងផុតពីអ្នករាល់គ្នាទៅ ហើយគ្មានគ្រោះកាចណាបំផ្លាញអ្នករាល់គ្នា ក្នុងពេលដែលយើងវាយស្រុកអេស៊ីព្ទនោះឡើយ។
និក្ខមនំ 12:12-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅយប់នោះ យើងនឹងឆ្លងកាត់ស្រុកអេស៊ីប ហើយប្រហារកូនច្បងទាំងអស់របស់ពួកគេ ទាំងមនុស្ស ទាំងសត្វ។ យើងជាព្រះអម្ចាស់ យើងនឹងដាក់ទោសព្រះក្លែងក្លាយទាំងអស់របស់ជនជាតិអេស៊ីប។ ឈាមដែលអ្នករាល់គ្នាលាបនៅលើក្របទ្វារផ្ទះនឹងធ្វើជាសញ្ញាសម្គាល់ថា អ្នករាល់គ្នាស្នាក់នៅក្នុងផ្ទះនោះ។ ពេលឃើញឈាម យើងនឹងរំលងផ្ទះអ្នករាល់គ្នា ដូច្នេះ អ្នករាល់គ្នានឹងមិនរងគ្រោះកាច នៅពេលដែលយើងប្រហារស្រុកអេស៊ីបឡើយ។
និក្ខមនំ 12:12-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដ្បិតនៅយប់នោះអញនឹងដើរកាត់ស្រុកអេស៊ីព្ទ ហើយនឹងវាយអស់ទាំងកូនច្បងនៅក្នុងស្រុក ចាប់តាំងពីមនុស្សដល់សត្វ ព្រមទាំងធ្វើទោសដល់អស់ទាំងព្រះនៃស្រុកអេស៊ីព្ទផង គឺអញនេះជាព្រះយេហូវ៉ា ឈាមនោះនឹងបានជាទីសំគាល់សំរាប់ឯងរាល់គ្នានៅផ្ទះណាដែលឯងរាល់គ្នាអាស្រ័យនៅ កាលផ្ទះណាអញឃើញឈាម នោះអញនឹងរំលងផុតពីឯងរាល់គ្នាទៅ ហើយនឹងគ្មានសេចក្ដីវេទនាណាបំផ្លាញឯងរាល់គ្នា ក្នុងវេលាដែលអញវាយស្រុកអេស៊ីព្ទនោះឡើយ