និក្ខមនំ 12:26-27
និក្ខមនំ 12:26-27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
បើកាលណាកូនចៅអ្នករាល់គ្នាសួរថា តើរបៀបនេះមានន័យដូចម្តេច នោះត្រូវឆ្លើយថា នេះគឺជាយញ្ញបូជានៃបុណ្យរំលងថ្វាយដល់ព្រះយេហូវ៉ា ដែលទ្រង់បានយាងរំលងផ្ទះពួកកូនចៅអ៊ីស្រាអែលនៅស្រុកអេស៊ីព្ទ ក្នុងកាលដែលទ្រង់បានវាយពួកសាសន៍អេស៊ីព្ទ ហើយបានប្រោសឲ្យពួកផ្ទះយើងរាល់គ្នារួច នោះពួកជនជាតិអ៊ីស្រាអែលគេឱនក្បាលចុះថ្វាយបង្គំ
និក្ខមនំ 12:26-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បើកាលណាកូនចៅអ្នករាល់គ្នាសួរថា "តើពិធីបុណ្យនេះមានន័យដូចម្តេច?" អ្នករាល់គ្នាត្រូវឆ្លើយថា "នេះគឺជាយញ្ញបូជានៃពិធីបុណ្យរំលងថ្វាយព្រះយេហូវ៉ា ដ្បិតព្រះអង្គបានយាងរំលងផ្ទះនៃកូនចៅអ៊ីស្រាអែលនៅស្រុកអេស៊ីព្ទ កាលពីព្រះអង្គបានវាយសាសន៍អេស៊ីព្ទ តែបានប្រោសឲ្យពួកផ្ទះរបស់យើងរាល់គ្នារួចជីវិត"»។ នោះបណ្ដាជនក៏ឱនក្បាលចុះថ្វាយបង្គំ។
និក្ខមនំ 12:26-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បើកូនចៅរបស់អ្នករាល់គ្នាសួរថា ពិធីបុណ្យនេះមានអត្ថន័យដូចម្ដេច ចូរប្រាប់ពួកគេថា: នេះជាយញ្ញបូជានៃពិធីបុណ្យចម្លងថ្វាយព្រះអម្ចាស់។ កាលពួកយើងនៅស្រុកអេស៊ីប ព្រះអង្គប្រហារជនជាតិអេស៊ីប តែព្រះអង្គបានរំលងផ្ទះរបស់ពួកយើង ហើយទុកជីវិតឲ្យពួកយើង»។ ប្រជាជនក៏នាំគ្នាក្រាបថ្វាយបង្គំព្រះអម្ចាស់។