និក្ខមនំ 15:23-25
និក្ខមនំ 15:23-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលគេទៅដល់ម៉ារ៉ាហើយ ក៏ផឹកទឹកម៉ារ៉ាមិនបាន ដ្បិតទឹកនោះល្វីង ហេតុនោះហើយបានជាគេហៅកន្លែងនោះថា "ម៉ារ៉ា" ។ បណ្ដាជនក៏ត្អូញត្អែរដាក់លោកម៉ូសេថា៖ «តើយើងបានអ្វីផឹក?» លោកក៏អំពាវនាវដល់ព្រះយេហូវ៉ា ព្រះយេហូវ៉ាក៏បង្ហាញឲ្យលោកឃើញឈើមួយកំណាត់ លោកបោះឈើនោះទៅក្នុងទឹក ហើយទឹកក៏ត្រឡប់ទៅជាសាបវិញ។ នៅទីនោះ ព្រះយេហូវ៉ាបានធ្វើច្បាប់ និងបញ្ញត្តិសម្រាប់គេ ហើយព្រះអង្គក៏ល្បងលគេដែរ។
និក្ខមនំ 15:23-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លុះមកដល់ប្រភពទឹកម៉ារ៉ា ពួកគេពុំអាចបរិភោគទឹកនោះបានទេ ពីព្រោះទឹកនៅម៉ារ៉ាមានរសជាតិល្វីង។ ហេតុនោះហើយបានជាគេហៅកន្លែងនោះថា “ម៉ារ៉ា”។ ប្រជាជននាំគ្នារអ៊ូរទាំដាក់លោកម៉ូសេថា៖ «តើពួកយើងបានអ្វីផឹក?»។ លោកម៉ូសេស្រែកអង្វរព្រះអម្ចាស់ ព្រះអង្គក៏បង្ហាញឈើមួយប្រភេទដល់លោក។ លោកម៉ូសេបោះឈើនោះទៅក្នុងទឹក ហើយគេក៏អាចបរិភោគទឹកបាន។ នៅទីនោះ ព្រះអម្ចាស់ប្រទានច្បាប់ និងវិន័យដល់ប្រជាជនអ៊ីស្រាអែល ហើយព្រះអង្គក៏បានល្បងលមើលពួកគេដែរ។
និក្ខមនំ 15:23-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលគេទៅដល់ម៉ារ៉ាហើយ ក៏ផឹកទឹកម៉ារ៉ាមិនបាន ដ្បិតទឹកនោះល្វីងណាស់ ហេតុនោះបានជាគេហៅកន្លែងនោះថា ម៉ារ៉ា បណ្តាជនក៏ត្អូញត្អែរដាក់ម៉ូសេថា តើយើងមានអ្វីផឹក លោកក៏អំពាវនាវដល់ព្រះយេហូវ៉ា រួចទ្រង់បង្ហាញដើមឈើ១ ឲ្យលោកបោះទៅក្នុងទឹក នោះទឹកក៏ត្រឡប់ទៅជាសាបវិញ នៅទីនោះទ្រង់បានតែងជាច្បាប់ នឹងបញ្ញត្តសំរាប់គេ ព្រមទាំងល្បងគេដែរ