និក្ខមនំ 27:20-21
និក្ខមនំ 27:20-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ត្រូវឲ្យបង្គាប់ដល់ពួកកូនចៅអ៊ីស្រាអែល ឲ្យគេយកប្រេងអូលីវសុទ្ធ ដែលធ្វើយ៉ាងសំរាំង សំរាប់នឹងដុតនៅចង្កៀងជាអចិន្ត្រៃយ៍ ឯចង្កៀងនោះ ត្រូវឲ្យអើរ៉ុន នឹងកូនលោកថែឲ្យឆេះនៅចំពោះព្រះយេហូវ៉ា ចាប់តាំងពីល្ងាចដល់ព្រឹក នៅខាងក្រៅវាំងននក្នុងត្រសាលជំនុំត្រង់មុខទីបន្ទាល់ នេះជាច្បាប់សំរាប់អស់កល្បជានិច្ច ដល់ពូជដំណនៃពួកកូនចៅអ៊ីស្រាអែលតរៀងទៅ។
និក្ខមនំ 27:20-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ត្រូវបង្គាប់កូនចៅអ៊ីស្រាអែលឲ្យយកប្រេងអូលីវសុទ្ធដែលល្អបំផុត សម្រាប់ដុតឲ្យចង្កៀងភ្លឺជាអចិន្ត្រៃយ៍។ ចង្កៀងនោះ ត្រូវឲ្យអើរ៉ុន និងកូនរបស់គាត់មើលថែឲ្យឆេះជានិច្ចនៅចំពោះព្រះយេហូវ៉ា តាំងពីល្ងាចរហូតដល់ព្រឹក នៅខាងក្រៅវាំងននក្នុងត្រសាលជំនុំ ត្រង់មុខហិបនៃសេចក្ដីសញ្ញា ។ នេះជាច្បាប់អស់កល្បជានិច្ច ដែលកូនចៅអ៊ីស្រាអែលត្រូវកាន់តាម គ្រប់ជំនាន់តរៀងទៅ។
និក្ខមនំ 27:20-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចូរអ្នកបង្គាប់កូនចៅអ៊ីស្រាអែលឲ្យយកប្រេងអូលីវដែលមានគុណភាពល្អបំផុត សម្រាប់ដុតចង្កៀងឲ្យភ្លឺជាអចិន្ត្រៃយ៍។ អើរ៉ុន និងកូនរបស់គាត់ ត្រូវមើលថែទាំចង្កៀងនៅក្នុងពន្លាជួបព្រះអម្ចាស់។ ចង្កៀងនេះត្រូវស្ថិតនៅខាងមុខវាំងនន ដែលបាំងបន្ទះថ្មនៃសន្ធិសញ្ញា ហើយត្រូវឲ្យឆេះនៅចំពោះមុខយើងជានិច្ច ពីល្ងាចរហូតទល់ព្រឹក។ នេះជាច្បាប់ដែលកូនចៅអ៊ីស្រាអែលគ្រប់ជំនាន់ ត្រូវតែអនុវត្តតាមរហូតតទៅ។