និក្ខមនំ 31:13
និក្ខមនំ 31:13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«ចូរប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅ: ត្រូវគោរពថ្ងៃសប្ប័ទរបស់យើងឲ្យបានដិតដល់ ដ្បិតថ្ងៃសប្ប័ទជាទីសម្គាល់នៃទំនាក់ទំនងរវាងយើង នឹងអ្នករាល់គ្នា គ្រប់ជំនាន់តរៀងទៅ ព្រមទាំងរំឭកឲ្យដឹងថា យើងជាព្រះអម្ចាស់ ដែលបានញែកអ្នករាល់គ្នាជាប្រជារាស្ត្រដ៏វិសុទ្ធរបស់យើង។
និក្ខមនំ 31:13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
«ចូរប្រាប់កូនចៅអ៊ីស្រាអែលថា "អ្នករាល់គ្នាត្រូវគោរពថ្ងៃសប្ប័ទរបស់យើងកុំខាន ដ្បិតនេះជាទីសម្គាល់រវាងយើងនឹងអ្នករាល់គ្នាគ្រប់ជំនាន់តរៀងទៅ ដើម្បីឲ្យបានដឹងថា យើងនេះជាព្រះយេហូវ៉ា ដែលញែកអ្នករាល់គ្នាចេញជាបរិសុទ្ធ។
និក្ខមនំ 31:13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា ត្រូវឲ្យឯងរាល់គ្នាកាន់អស់ទាំងថ្ងៃឈប់សំរាករបស់អញជាកុំខាន ដ្បិតនោះជាទីសំគាល់ដល់អញ ហើយនឹងឯងរាល់គ្នា នៅអស់ទាំងដំណតទៅ ដើម្បីឲ្យបានដឹងថា អញនេះជាព្រះយេហូវ៉ាដែលញែកឯងរាល់គ្នាចេញជាបរិសុទ្ធ