និក្ខមនំ 32:5-6
និក្ខមនំ 32:5-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលលោកអើរ៉ុនឃើញដូច្នេះ លោកក៏សង់អាសនាមួយនៅមុខរូបនោះ រួចស្រែកប្រកាសថា៖ «នៅថ្ងៃស្អែកនឹងមានពិធីបុណ្យថ្វាយព្រះយេហូវ៉ា»។ លុះស្អែកឡើង ប្រជាជានទាំងអស់ក្រោកឡើងពីព្រលឹម ទៅថ្វាយតង្វាយដុត និងតង្វាយមេត្រី ហើយគេក៏នាំគ្នាអង្គុយស៊ីផឹក រួចក្រោកឡើងលេងសប្បាយ។
និក្ខមនំ 32:5-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឃើញដូច្នេះ លោកអើរ៉ុនក៏សង់អាសនៈមួយនៅមុខរូបគោ រួចប្រកាសថា៖ «នៅថ្ងៃស្អែកនឹងមានពិធីបុណ្យមួយថ្វាយព្រះអម្ចាស់»។ លុះស្អែកឡើង ប្រជាជនក្រោកពីព្រលឹម នាំគ្នាថ្វាយតង្វាយដុតទាំងមូល និងយញ្ញបូជាមេត្រីភាព។ ប្រជាជនអង្គុយស៊ីផឹក រួចនាំគ្នាក្រោកឡើងរាំយ៉ាងសប្បាយ។
និក្ខមនំ 32:5-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលអើរ៉ុនបានឃើញរូបគោហើយ នោះក៏ស្អាងអាសនា១នៅមុខរូបនោះ រួចស្រែកប្រកាសថា នៅថ្ងៃស្អែកនេះនឹងមានបុណ្យថ្វាយព្រះយេហូវ៉ា លុះដល់ថ្ងៃស្អែកបណ្តាជនទាំងឡាយក៏ក្រោកឡើងពីព្រលឹម ទៅថ្វាយដង្វាយដុត នឹងដង្វាយមេត្រី ក៏នាំគ្នាអង្គុយស៊ីផឹក រួចក្រោកឡើងលេងសប្បាយ។