និក្ខមនំ 32:7-8
និក្ខមនំ 32:7-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចុះទៅវិញ ដ្បិតប្រជាជនរបស់អ្នក ដែលអ្នកបាននាំចេញពីស្រុកអេស៊ីព្ទមក បានប្រព្រឹត្តបង្ខូចផ្លូវរបស់ខ្លួនហើយ ពួកគេរហ័សនឹងងាកបែរចេញពីផ្លូវដែលយើងបានបង្គាប់ពួកគេ គឺពួកគេបានសិតធ្វើរូបកូនគោ ហើយនាំគ្នាក្រាបថ្វាយបង្គំរូបនោះ រួចបានថ្វាយយញ្ញបូជា ដោយប្រកាសថា "ឱអ៊ីស្រាអែលអើយ នេះហើយជាព្រះរបស់អ្នក ដែលបាននាំអ្នកចេញពីស្រុកអេស៊ីព្ទមក"»។
និក្ខមនំ 32:7-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរត្រឡប់ទៅវិញចុះ ដ្បិតប្រជាជនរបស់អ្នក គឺប្រជាជនដែលអ្នកនាំចេញពីស្រុកអេស៊ីប បានប្រព្រឹត្តអំពើបាបមួយយ៉ាងធ្ងន់។ ពួកគេឆាប់ងាកចេញពីមាគ៌ា ដែលយើងបានបង្ហាញដល់ពួកគេ គឺពួកគេបានសិតធ្វើរូបកូនគោមួយ ហើយក្រាបថ្វាយបង្គំ និងថ្វាយយញ្ញបូជាដល់រូបកូនគោនោះ ទាំងពោលថា “អ៊ីស្រាអែលអើយ នេះជាព្រះដែលនាំអ្នកចេញពីស្រុកអេស៊ីប!”»។
និក្ខមនំ 32:7-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេថា ទៅ ចូរចុះទៅ ដ្បិតពួកជននៃឯង ដែលឯងបាននាំចេញពីស្រុកអេស៊ីព្ទមក គេបានបង្ខូចចិត្តអស់ហើយ ក៏រហ័សងាកបែរចេញពីផ្លូវដែលអញបានបង្គាប់គេ ហើយបានសិតធ្វើរូបកូនគោនាំគ្នាក្រាបថ្វាយបង្គំដល់រូបនោះ រួចបានថ្វាយយញ្ញបូជា ដោយប្រកាសថា នែ ពួកអ៊ីស្រាអែលអើយ នេះហើយជាព្រះនៃឯងដែលបាននាំឯងចេញពីស្រុកអេស៊ីព្ទមក