និក្ខមនំ 35:30-31
និក្ខមនំ 35:30-31 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បន្ទាប់មក លោកម៉ូសេមានប្រសាសន៍ទៅកូនចៅអ៊ីស្រាអែលថា៖ «មើល៍! ព្រះយេហូវ៉ាបានហៅបេតសាលាល កូនយូរី ដែលជាកូនហ៊ើរ ក្នុងកុលសម្ព័ន្ធយូដា ហើយព្រះអង្គបានប្រទានឲ្យគាត់បានពេញដោយព្រះវិញ្ញាណ ពេញដោយគំនិតវាងវៃ មានយោបល់ និងឲ្យមានចំណេះចេះធ្វើការគ្រប់មុខ
និក្ខមនំ 35:30-31 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកម៉ូសេមានប្រសាសន៍ទៅកាន់ជនជាតិអ៊ីស្រាអែលថា៖ «ព្រះអម្ចាស់បានជ្រើសរើសលោកបេតសាលាល ជាកូនលោកយូរី និងជាចៅរបស់លោកហ៊ើរ ក្នុងកុលសម្ព័ន្ធយូដា ហើយព្រះអង្គប្រទានឲ្យគាត់ពោរពេញដោយព្រះវិញ្ញាណ ដើម្បីឲ្យលោកមានប្រាជ្ញាឆ្លាតវាងវៃ ចេះធ្វើគ្រប់កិច្ចការ
និក្ខមនំ 35:30-31 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចមក ម៉ូសេមានប្រសាសន៍នឹងពួកកូនចៅអ៊ីស្រាអែលថា មើល ព្រះយេហូវ៉ាទ្រង់បានហៅបេតសាលាល កូនយូរី ដែលជាកូនហ៊ើរ ក្នុងពូជអំបូរយូដាមក ហើយទ្រង់បានឲ្យព្រះវិញ្ញាណនៃព្រះ មកសណ្ឋិតលើគាត់ពោរពេញ ឲ្យគាត់មានគំនិតវាងវៃ មានយោបល់ ហើយឲ្យមានចំណេះចេះធ្វើការគ្រប់មុខ