និក្ខមនំ 6:8-9
និក្ខមនំ 6:8-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បន្ទាប់មក យើងនឹងនាំអ្នករាល់គ្នាចូលទៅក្នុងស្រុក ដែលយើងបានសន្យាយ៉ាងឱឡារិកជាមួយអប្រាហាំ អ៊ីសាក និងយ៉ាកុប ហើយយើងឲ្យស្រុកនោះដល់អ្នករាល់គ្នាជាមត៌ក យើងជាព្រះអម្ចាស់!»។ លោកម៉ូសេក៏នាំព្រះបន្ទូលទាំងនោះទៅប្រាប់កូនចៅអ៊ីស្រាអែល ប៉ុន្តែ ពួកគេមិនស្ដាប់លោកឡើយ ព្រោះពួកគេបាក់ទឹកចិត្ត ដោយសារទុក្ខវេទនា ក្នុងភាពជាទាសករ។
និក្ខមនំ 6:8-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
យើងនឹងនាំអ្នករាល់គ្នាចូលទៅក្នុងស្រុកដែលយើងបានលើកដៃស្បថថា នឹងឲ្យដល់អ័ប្រាហាំ អ៊ីសាក និងយ៉ាកុប យើងនឹងឲ្យស្រុកនោះដល់អ្នករាល់គ្នាទុកជាកេរអាករ យើងជាព្រះយេហូវ៉ា"»។ លោកម៉ូសេក៏ប្រាប់កូនចៅអ៊ីស្រាអែលតាមពាក្យនោះ ប៉ុន្ដែ គេមិនស្តាប់លោកឡើយ ព្រោះគេបាក់ទឹកចិត្ត និងភាពជាទាសករដ៏ឃោរឃៅ។
និក្ខមនំ 6:8-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
អញនឹងនាំឯងរាល់គ្នាចូលទៅក្នុងស្រុកដែលអញបានលើកដៃស្បថថា នឹងឲ្យទៅអ័ប្រាហាំ អ៊ីសាក ហើយយ៉ាកុប អញនឹងឲ្យស្រុកនោះដល់ឯងរាល់គ្នាទុកជាកេរ្តិ៍អាករវិញ គឺអញនេះហើយជាព្រះយេហូវ៉ា រួចម៉ូសេក៏ប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលតាមពាក្យនោះ ប៉ុន្តែ ដោយព្រោះសេចក្ដីវេទនានឹងការបំរើយ៉ាងសហ័ស បានជាគេមិនព្រមស្តាប់តាមលោកទេ។