អេសេគាល 24:14
អេសេគាល 24:14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
យើងជាព្រះអម្ចាស់ យើងនិយាយយ៉ាងណា នឹងកើតមានយ៉ាងនោះ។ យើងសម្រេចតាមពាក្យរបស់យើង ឥតដូរគំនិតឡើយ។ យើងក៏មិនអាណិតអាសូរ ឬស្ដាយក្រោយដែរ។ នាងនឹងត្រូវទទួលទោសតាមកិរិយាមារយាទ និងអំពើទាំងឡាយដែលនាងបានប្រព្រឹត្ត»-នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
អេសេគាល 24:14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
យើងនេះ គឺយេហូវ៉ា បានចេញវាចាហើយ ការនេះនឹងកើតមក ហើយយើងនឹងធ្វើឲ្យសម្រេចជាពិត យើងមិនព្រមដកថយ ឬត្រាប្រណីឡើយ ក៏មិនដែលប្រែគំនិតដែរ គេនឹងជំនុំជម្រះអ្នកតាមផ្លូវដែលអ្នកប្រព្រឹត្ត និងអំពើដែលអ្នកបានធ្វើវិញ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា»។
អេសេគាល 24:14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
អញនេះ គឺយេហូវ៉ា បានចេញវាចាហើយ ការនេះនឹងកើតមក ហើយអញនឹងធ្វើឲ្យសំរេចជាពិត អញមិនព្រមដកថយ ឬត្រាប្រណីឡើយ ក៏មិនដែលប្រែគំនិតដែរ គេនឹងជំនុំជំរះឯងតាមផ្លូវដែលឯងប្រព្រឹត្ត នឹងអំពើដែលឯងបានធ្វើវិញ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។