អេសេគាល 3:18
អេសេគាល 3:18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលណាយើងប្រាប់ដល់មនុស្សអាក្រក់ថា អ្នកនឹងត្រូវស្លាប់ជាពិត នោះបើអ្នកមិនទៅប្រាប់គេ ឬប្រាមប្រាប់មនុស្សអាក្រក់នោះ ឲ្យលះបង់ផ្លូវអាក្រក់របស់ខ្លួន ដើម្បីឲ្យបានរួចជីវិត យ៉ាងនោះមនុស្សអាក្រក់នឹងស្លាប់ក្នុងអំពើទុច្ចរិតរបស់ខ្លួនមែន តែយើងនឹងទារឈាមរបស់គេពីដៃអ្នកវិញ។
អេសេគាល 3:18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលយើងនិយាយទៅកាន់មនុស្សអាក្រក់ថា “អ្នកនឹងត្រូវស្លាប់!” ប្រសិនបើអ្នកមិនប្រាប់គេឲ្យដឹងខ្លួន ប្រសិនបើអ្នកមិនទូន្មានគេឲ្យងាកចេញពីផ្លូវអាក្រក់ ដើម្បីបានរួចជីវិតទេ ជនអាក្រក់នោះត្រូវស្លាប់ ព្រោះអំពើបាបរបស់ខ្លួន តែយើងនឹងដាក់ទោសអ្នក។
អេសេគាល 3:18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលណាអញប្រាប់ដល់មនុស្សអាក្រក់ថា ឯងនឹងត្រូវស្លាប់ជាពិត នោះបើឯងមិនទៅប្រាប់គេ ឬប្រាមប្រាប់មនុស្សអាក្រក់នោះ ឲ្យលះបង់ផ្លូវអាក្រក់របស់ខ្លួន ដើម្បីឲ្យបានរួចជីវិត យ៉ាងនោះមនុស្សអាក្រក់នឹងស្លាប់ក្នុងអំពើទុច្ចរិតរបស់ខ្លួនមែន តែអញនឹងទារឈាមរបស់គេពីដៃឯងវិញ