អេសេគាល 38:16
អេសេគាល 38:16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
អ្នកនឹងឡើងមកទាស់នឹងអ៊ីស្រាអែល ជាប្រជារាស្ត្រយើង ដូចជាពពកដែលគ្របស្រុក គឺនៅគ្រាចុងក្រោយបំផុត យើងនឹងនាំអ្នកមកទាស់នឹងស្រុកយើង ដើម្បីឲ្យអស់ទាំងសាសន៍បានស្គាល់យើង ឱសាសន៍កុកអើយ គឺក្នុងកាលដែលយើងបានតាំងជាបរិសុទ្ធ នៅក្នុងអ្នកចំពោះភ្នែកគេ»។
អេសេគាល 38:16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដូចជាពពកគ្របបាំងពីលើស្រុកវាយប្រហារអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង ហេតុការណ៍ទាំងនេះនឹងកើតមាន នៅគ្រាអវសានកាលនៃពិភពលោក។ កុកអើយ យើងនឹងនាំអ្នកមកវាយលុកស្រុករបស់យើង។ ពេលណាយើងបង្ហាញភាពដ៏វិសុទ្ធរបស់យើង តាមរយៈអ្នក នៅចំពោះមុខប្រជាជាតិទាំងឡាយ នោះពួកគេនឹងស្គាល់យើង»។
អេសេគាល 38:16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯងនឹងឡើងមកទាស់នឹងអ៊ីស្រាអែល ជារាស្ត្រអញ ដូចជាពពកដែលគ្របស្រុក គឺនៅជាន់ក្រោយបង្អស់ អញនឹងនាំឯងមកទាស់នឹងស្រុកអញ ដើម្បីឲ្យអស់ទាំងសាសន៍បានស្គាល់អញ ឱកុកអើយ គឺក្នុងកាលដែលអញបានតាំងជាបរិសុទ្ធ នៅក្នុងឯងចំពោះភ្នែកគេ។