អេសេគាល 38:2-3
អេសេគាល 38:2-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
«កូនមនុស្សអើយ ចូរបែរមុខទៅខាងសាសន៍កុកនៃស្រុកម៉ាកុក ជាចៅហ្វាយនៃពួករ៉ុស ពួកមែសេក និងពួកទូបាល ត្រូវថ្លែងទំនាយទាស់នឹងវាថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ ម្នាលកុក ជាចៅហ្វាយនៃពួករ៉ុស ពួកមែសេក និងពួកទូបាលអើយ យើងទាស់នឹងអ្នក
អេសេគាល 38:2-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«កូនមនុស្សអើយ ចូរបែរមុខទៅរកស្ដេចកុកនៅស្រុកម៉ាកុក ជាមេគ្រប់គ្រងលើទឹកដីមេសេក និងទូបាល ហើយថ្លែងប្រាប់ស្ដេចនោះក្នុងនាមយើងថា: ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: កុកដែលជាមេគ្រប់គ្រងលើទឹកដីមេសេក និងទូបាលអើយ យើងប្រឆាំងនឹងអ្នកហើយ!
អេសេគាល 38:2-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កូនមនុស្សអើយ ចូរតាំងមុខទៅខាងកុកនៃស្រុកម៉ាកុក ជាចៅហ្វាយនៃពួករ៉ុស ពួកមែសេក នឹងពួកទូបាល ត្រូវឲ្យទាយទាស់នឹងវាថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ ម្នាលកុក ជាចៅហ្វាយនៃពួករ៉ុស ពួកមែសេក នឹងពួកទូបាលអើយ មើល អញទាស់នឹងឯង