អេសេគាល 5:11
អេសេគាល 5:11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា៖ «ដូចជាយើងរស់នៅ ប្រាកដជាយើងនឹងបន្ថយអ្នកកាន់តែតិចទៅ ភ្នែកយើងនឹងមើលអ្នក ដោយឥតប្រណី ហើយយើងនឹងមិនអាណិតមេត្តាដល់អ្នកឡើយ ព្រោះអ្នកបានបង្អាប់ទីបរិសុទ្ធរបស់យើង ដោយរបស់គួរស្អប់ខ្ពើម ហើយគួរឆ្អើមទាំងប៉ុន្មានរបស់អ្នក។
អេសេគាល 5:11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «យើងជាព្រះដែលមានព្រះជន្មគង់នៅ! ដោយអ្នកបានយករូបព្រះដ៏គួរស្អប់ខ្ពើម ជារូបដ៏ចង្រៃ មកដាក់នៅក្នុងទីសក្ការៈរបស់យើង ធ្វើឲ្យកន្លែងនេះទៅជាសៅហ្មង យើងនឹងដកប្រជាជនចេញពីអ្នក យើងនឹងមិនអាណិតមេត្តាអ្នកទេ ហើយយើងនឹងប្រព្រឹត្តចំពោះអ្នក ដោយឥតត្រាប្រណីឡើយ។
អេសេគាល 5:11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ហេតុនោះព្រះអម្ចាស់យេហូវ៉ាទ្រង់ស្បថថា ដូចជាអញរស់នៅ នោះប្រាកដជាអញនឹងបន្ថយឲ្យឯងកាន់តែតិចទៅ ភ្នែកអញនឹងមើលឯងដោយឥតប្រណី ហើយអញនឹងមិនអាណិតមេត្តាដល់ឯងឡើយ ដោយព្រោះបានបង្អាប់ទីបរិសុទ្ធរបស់អញ ដោយអស់ទាំងរបស់គួរស្អប់ខ្ពើម ហើយគួរឆ្អើមរបស់ឯង