អេសេគាល 7:27
អេសេគាល 7:27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ស្តេចកាន់ទុក្ខ ហើយពួកចៅហ្វាយអស់សង្ឃឹម ឯដៃប្រជាជននៅក្នុងស្រុកត្រូវញ័ររន្ធត់ យើងនឹងធ្វើដល់គេតាមអំពើដែលគេប្រព្រឹត្ត ហើយនឹងជំនុំជម្រះគេ តាមគួរនឹងទោសរបស់គេ នោះគេនឹងដឹងថា យើងនេះហើយ ជាព្រះយេហូវ៉ាពិត។
អេសេគាល 7:27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ស្ដេចកាន់ទុក្ខ មេដឹកនាំអស់សង្ឃឹម ប្រជាជននៅក្នុងស្រុកបាក់ទឹកចិត្ត។ យើងនឹងប្រព្រឹត្តចំពោះពួកគេ តាមអំពើដែលពួកគេបានប្រព្រឹត្ត យើងនឹងវិនិច្ឆ័យទោសពួកគេ តាមការវិនិច្ឆ័យរបស់ពួកគេផ្ទាល់។ ពេលនោះ ពួកគេនឹងដឹងថា យើងជាព្រះអម្ចាស់»។
អេសេគាល 7:27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯស្តេច ទ្រង់នឹងទួញពិលាប ហើយពួកចៅហ្វាយនឹងប្រដាប់ខ្លួនដោយសេចក្ដីស្រឡាំងកាំង ឯដៃនៃប្រជាជននៅក្នុងស្រុក នោះនឹងត្រូវញ័ររន្ធត់ អញនឹងធ្វើដល់គេតាមអំពើដែលគេប្រព្រឹត្ត ហើយនឹងជំនុំជំរះគេ តាមគួរនឹងទោសរបស់គេ នោះគេនឹងដឹងថា អញនេះហើយ ជាព្រះយេហូវ៉ាពិត។