អេសេគាល 7:9
អេសេគាល 7:9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
យើងនឹងមិនអាណិតមេត្តាអ្នក ហើយយើងក៏មិនត្រាប្រណីអ្នកដែរ យើងនឹងដាក់ទោសអ្នក ស្របតាមអំពើអាក្រក់ដែលអ្នកប្រព្រឹត្ត ដោយគោរពព្រះដ៏គួរស្អប់ខ្ពើមទាំងប៉ុន្មាន។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងនេះហើយជាព្រះអម្ចាស់ដែលបានវាយអ្នក»។
អេសេគាល 7:9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ភ្នែកយើងនឹងមិនប្រណីឡើយ យើងក៏មិនអាណិតមេត្តាដល់អ្នកដែរ យើងនឹងសងអ្នកតាមអំពើដែលអ្នកប្រព្រឹត្ត ហើយរបស់គួរស្អប់ខ្ពើមទាំងប៉ុន្មានរបស់អ្នក នឹងនៅកណ្ដាលអ្នកដែរ នោះអ្នករាល់គ្នានឹងដឹងថា គឺយើងនេះហើយ ជាព្រះយេហូវ៉ាដែលវាយអ្នកពិត»។
អេសេគាល 7:9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ភ្នែកអញនឹងមិនប្រណីឡើយ អញក៏មិនអាណិតមេត្តាដល់ឯងដែរ អញនឹងសងឯងតាមអំពើដែលឯងប្រព្រឹត្ត ហើយរបស់គួរស្អប់ខ្ពើមទាំងប៉ុន្មានរបស់ឯង នឹងនៅកណ្តាលឯងដែរ នោះឯងរាល់គ្នានឹងដឹងថា គឺអញនេះហើយ ជាព្រះយេហូវ៉ាដែលវាយឯងពិត។