អេសេគាល 8:12
អេសេគាល 8:12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ តើអ្នកឃើញអំពើដែលព្រឹទ្ធាចារ្យរបស់ពូជពង្សអ៊ីស្រាអែលធ្វើនៅទីងងឹតឬទេ? នៅក្នុងបន្ទប់ ម្នាក់ៗថ្វាយបង្គំរូបព្រះរបស់ខ្លួន។ ពួកគេពោលថា “ព្រះអម្ចាស់មើលយើងពុំឃើញទេ! ព្រះអម្ចាស់បោះបង់ចោលស្រុកនេះហើយ”»។
អេសេគាល 8:12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះអង្គមានព្រះបន្ទូលសួរខ្ញុំថា៖ «កូនមនុស្សអើយ តើឃើញអំពើដែលពួកចាស់ទុំសាសន៍អ៊ីស្រាអែល ធ្វើដោយសម្ងាត់នៅក្នុងគំនិតគេរៀងខ្លួនឬទេ? ដ្បិតគេថា "ព្រះយេហូវ៉ាមិនឃើញយើងទេ ព្រះយេហូវ៉ាបានបោះបង់ចោលស្រុកនេះហើយ"»។
អេសេគាល 8:12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះទ្រង់មានបន្ទូលសួរខ្ញុំថា កូនមនុស្សអើយ តើឃើញអំពើ ដែលពួកចាស់ទុំសាសន៍អ៊ីស្រាអែល ធ្វើដោយសំងាត់ នៅក្នុងគំនិតយល់ឃើញនៃគេរៀងខ្លួនឬទេ ដ្បិតគេថា ព្រះយេហូវ៉ាទ្រង់មិនឃើញយើងទេ ព្រះយេហូវ៉ាបានបោះបង់ចោលស្រុកនេះហើយ