អេសេគាល 8:3
អេសេគាល 8:3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលនោះ មានដូចជាទ្រង់ទ្រាយដៃ លូកមកចាប់ទាញសក់ខ្ញុំ។ ព្រះវិញ្ញាណលើកខ្ញុំពីដីឡើងទៅលើមេឃ ឲ្យខ្ញុំឃើញនិមិត្តហេតុអស្ចារ្យមកពីព្រះជាម្ចាស់ គឺនាំខ្ញុំទៅក្រុងយេរូសាឡឹម ត្រង់មាត់ទ្វារខាងក្នុង នាទិសខាងជើងកន្លែងមានរូបព្រះក្លែងក្លាយ ដែលបណ្ដាលឲ្យព្រះជាម្ចាស់ប្រច័ណ្ឌ។
អេសេគាល 8:3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះអង្គលូកមក មានរាងដូចជាដៃចាប់សក់ក្បាលខ្ញុំ រួចព្រះវិញ្ញាណព្រះអង្គលើកខ្ញុំពីដីឡើងទៅលើមេឃ នាំខ្ញុំក្នុងនិមិត្តរបស់ព្រះទៅក្រុងយេរូសាឡិម គឺទៅដល់មាត់ទ្វារនៃទីលានខាងក្នុង ដែលបើកទៅទិសខាងជើង ជាកន្លែងមានរូបភាពប្រចណ្ឌ ដែលបណ្ដាលឲ្យប្រចណ្ឌ។
អេសេគាល 8:3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទ្រង់ក៏លូកចេញមក មានរាងដូចជាដៃចាប់សក់ក្បាលខ្ញុំ រួចព្រះវិញ្ញាណទ្រង់លើកខ្ញុំឡើងទៅកណ្តាលមេឃ ហើយនឹងដី ក៏នាំខ្ញុំទៅឯក្រុងយេរូសាឡិមដោយការជាក់ស្តែងនៃព្រះ គឺទៅដល់មាត់ទ្វារនៃទីលានខាងក្នុង ដែលបើកទៅទិសខាងជើង ជាកន្លែងមានរូបនៃសេចក្ដីប្រចណ្ឌ ដែលបណ្តាលឲ្យប្រចណ្ឌ