អែសរ៉ា 1:1
អែសរ៉ា 1:1 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ក្នុងឆ្នាំទីមួយនៃរជ្ជកាលព្រះចៅស៊ីរូស ជាស្ដេចស្រុកពែរ្ស ព្រះអម្ចាស់បានជំរុញព្រះហឫទ័យព្រះចៅស៊ីរូស ឲ្យចេញសេចក្ដីប្រកាស និងរាជក្រឹត្យក្នុងអាណាចក្ររបស់ស្ដេចទាំងមូល ស្របតាមព្រះបន្ទូលដែលព្រះអង្គបានថ្លែងតាមរយៈលោកយេរេមា មានសេចក្ដីដូចតទៅ៖
អែសរ៉ា 1:1 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅឆ្នាំទីមួយក្នុងរជ្ជកាលព្រះបាទស៊ីរូស ជាស្តេចស្រុកពើស៊ី ព្រះយេហូវ៉ាបណ្ដាលចិត្តព្រះបាទស៊ីរូស ជាស្តេចស្រុកពើស៊ី ឲ្យចេញសេចក្ដីប្រកាសពាសពេញនគររបស់ស្ដេចទាំងមូល ដើម្បីឲ្យបានសម្រេចតាមសេចក្ដីដែលព្រះយេហូវ៉ាបានមានព្រះបន្ទូល ដោយសារមាត់ហោរាយេរេមា ហើយសេចក្ដីនោះមានចែងដូចតទៅ៖
អែសរ៉ា 1:1 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅឆ្នាំទី១ ក្នុងរាជ្យស៊ីរូស ស្តេចពើស៊ី នោះព្រះយេហូវ៉ាទ្រង់បណ្តាលព្រះទ័យស៊ីរូស ជាស្តេចពើស៊ី ឲ្យទ្រង់បានចេញព្រះរាជឱង្ការ ផ្សាយទៅគ្រប់ក្នុងនគរទ្រង់ ដើម្បីឲ្យបានសំរេចតាមសេចក្ដី ដែលព្រះយេហូវ៉ាបានមានបន្ទូល ដោយសារមាត់ហោរាយេរេមា ក៏បានកត់សេចក្ដីនោះទុកថា