អែសរ៉ា 2:68-69
អែសរ៉ា 2:68-69 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលគេមកដល់ព្រះដំណាក់របស់ព្រះយេហូវ៉ា នៅក្រុងយេរូសាឡិម មានពួកមេដឹកនាំក្រុមគ្រួសារ បានថ្វាយតង្វាយស្ម័គ្រពីចិត្ត សម្រាប់សាងសង់ព្រះដំណាក់របស់ព្រះ នៅកន្លែងដើមឡើងវិញ។ គេថ្វាយជាមាសប្រាំមួយម៉ឺនមួយពាន់ដារីក ប្រាក់ប្រាំពាន់ម៉ានេ និងសម្លៀកបំពាក់ពួកសង្ឃមួយរយសម្រាប់ ដាក់ក្នុងឃ្លាំងសម្រាប់ការងារនោះ តាមសមត្ថភាពរបស់ខ្លួន។
អែសរ៉ា 2:68-69 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលមកដល់ព្រះដំណាក់របស់ព្រះអម្ចាស់នៅក្រុងយេរូសាឡឹម មានមេដឹកនាំក្រុមគ្រួសារមួយចំនួនធំបានថ្វាយតង្វាយស្ម័គ្រចិត្ត សម្រាប់ការសាងសង់ព្រះដំណាក់របស់ព្រះជាម្ចាស់ នៅកន្លែងដើមឡើងវិញ។ ពួកគេថ្វាយសម្រាប់ការសង់ព្រះវិហារ តាមសមត្ថភាពរបស់ខ្លួន គឺមានមាសចំនួនប្រាំមួយម៉ឺនមួយពាន់តម្លឹង និងប្រាក់ប្រាំពាន់ណែន ព្រមទាំងសម្លៀកបំពាក់បូជាចារ្យចំនួនមួយរយសាមសិបសម្រាប់។
អែសរ៉ា 2:68-69 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯពួកអ្នកខ្លះ ជាកំពូលលើវង្សរបស់ឪពុកគេ កាលបានមកដល់ព្រះវិហារព្រះយេហូវ៉ា នៅក្រុងយេរូសាឡិមហើយ នោះគេក៏ថ្វាយដង្វាយស្ម័គ្រពីចិត្ត សំរាប់នឹងស្អាងព្រះវិហារនៃព្រះ នៅកន្លែងចាស់ឡើងវិញ គឺគេថ្វាយមាស៦ម៉ឺន១ពាន់ដារីក ប្រាក់៥ពាន់ម៉ានេ នឹងសំលៀកបំពាក់ពួកសង្ឃ១០០សំរាប់ ដាក់ក្នុងឃ្លាំងសំរាប់ការនោះ តាមកំឡាំងរៀងខ្លួន