អែសរ៉ា 4:3
អែសរ៉ា 4:3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប៉ុន្តែ លោកសូរ៉ូបាបិល លោកយេសួរ និងអស់លោកឯទៀតៗ ជាមេក្រុមគ្រួសារនៃជនជាតិអ៊ីស្រាអែល ឆ្លើយទៅពួកគេថា៖ «អស់លោកមិនត្រូវចូលរួមជាមួយពួកយើង ក្នុងការសាងសង់ព្រះដំណាក់ថ្វាយព្រះរបស់ពួកយើងទេ មានតែពួកយើងប៉ុណ្ណោះដែលត្រូវសង់ថ្វាយព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ដូចព្រះចៅស៊ីរូស ជាស្ដេចស្រុកអាស្ស៊ីរី បានបញ្ជាដល់ពួកយើង»។
អែសរ៉ា 4:3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុន្ដែ សូរ៉ូបាបិល យេសួរ និងពួកអ្នកជាកំពូលលើវង្សរបស់ឪពុក ក្នុងសាសន៍អ៊ីស្រាអែលឯទៀតៗ ឆ្លើយទៅអ្នកទាំងនោះថា៖ «ការសាងសង់ព្រះដំណាក់ថ្វាយព្រះរបស់ពួកយើង មិនមែនជាធុរៈរបស់អស់លោកទេ គឺសម្រាប់តែគ្នាយើងប៉ុណ្ណោះ ដែលនឹងធ្វើការនេះថ្វាយព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ដូចព្រះបាទស៊ីរូស ជាស្តេចស្រុកពើស៊ី បានបង្គាប់ដល់ពួកយើង»។
អែសរ៉ា 4:3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តែសូរ៉ូបាបិល នឹងយេសួរ ហើយពួកអ្នកឯទៀត ដែលជាកំពូលលើវង្សនៃពួកឰយុកោនៃសាសន៍អ៊ីស្រាអែល ក៏ឆ្លើយថា ឯការស្អាងព្រះវិហារថ្វាយព្រះនៃយើង នោះមិនជាធុរៈរបស់អ្នករាល់គ្នាទេ គឺយើងនឹងធ្វើការនេះតែគ្នាយើងថ្វាយព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលវិញ ដូចជាព្រះរាជាស៊ីរូស ជាស្តេចពើស៊ី បានបង្គាប់មកយើងហើយ