អែសរ៉ា 6:14
អែសរ៉ា 6:14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពួកព្រឹទ្ធាចារ្យនៃជនជាតិយូដាបន្តការសាងសង់ព្រះវិហារដោយជោគជ័យ ស្របតាមសេចក្ដីដែលព្យាការីហាកាយ និងព្យាការីសាការី ជាកូនរបស់លោកអ៊ីដោ បានថ្លែង។ ពួកគេបង្ហើយការសាងសង់ព្រះវិហារ ស្របតាមបញ្ជារបស់ព្រះនៃអ៊ីស្រាអែល និងស្របតាមរាជក្រឹត្យរបស់ព្រះចៅស៊ីរូស ព្រះចៅដារីយូស និងព្រះចៅអើថាស៊ើកសេស ជាស្ដេចស្រុកពែរ្ស។
អែសរ៉ា 6:14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពួកចាស់ទុំនៃសាសន៍យូដាក៏សាងសង់ ហើយមានសេចក្ដីចម្រើន តាមទំនាយរបស់ហោរាហាកាយ និងសាការី ជាកូនអ៊ីដោ បានថ្លែង។ ពួកគេបានបង្ហើយការសាងសង់ព្រះដំណាក់ ដោយសារបញ្ជារបស់ព្រះនៃសាសន៍អ៊ីស្រាអែល និងដោយសារព្រះរាជក្រឹត្យរបស់ព្រះបាទស៊ីរូស ព្រះបាទដារីយុស និងព្រះបាទអើថាស៊ើកសេស ជាស្តេចស្រុកពើស៊ី។
អែសរ៉ា 6:14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
យ៉ាងនោះ ពួកចាស់ទុំនៃសាសន៍យូដាក៏ស្អាងឡើង ដោយមានសេចក្ដីចំរើន ដោយនូវការទាយរបស់ហោរាហាកាយ នឹងសាការី ជាកូនអ៊ីដោ គេបានស្អាងឡើង ដរាបដល់ហើយ តាមបង្គាប់ផងព្រះនៃសាសន៍អ៊ីស្រាអែល ហើយតាមព្រះឱង្ការនៃស៊ីរូស ដារីយុស នឹងអើថាស៊ើកសេស ជាស្តេចពើស៊ីផង