អែសរ៉ា 8:22-23
អែសរ៉ា 8:22-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដ្បិតដែលសូមទាហាន នឹងពលសេះ ពីស្តេចឲ្យទៅរាំងរាពួកខ្មាំងសត្រូវតាមផ្លូវ នោះនឹងនាំឲ្យខ្ញុំមានសេចក្ដីខ្មាស ពីព្រោះយើងបានទូលស្តេចហើយថា ព្រះហស្តនៃព្រះរបស់យើងរាល់គ្នា សណ្ឋិតនៅនឹងអស់អ្នកដែលស្វែងរកទ្រង់ ដើម្បីនឹងប្រោសឲ្យបានសេចក្ដីល្អ តែព្រះចេស្តា នឹងសេចក្ដីក្រេវក្រោធនៃទ្រង់ នោះទាស់នឹងអស់អ្នកដែលបោះបង់ចោលទ្រង់វិញ ដូច្នេះ យើងរាល់គ្នាបានតម ហើយសូមអង្វរដល់ព្រះនៃយើងពីដំណើរនេះ ហើយទ្រង់ក៏ទទួលស្តាប់តាមយើង។
អែសរ៉ា 8:22-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដ្បិតខ្ញុំខ្មាសមិនហ៊ានទូលសូមទាហាន និងពលសេះពីស្តេច ដើម្បីការពារពួកយើងពីខ្មាំងសត្រូវតាមផ្លូវឡើយ ព្រោះយើងបានទូលស្តេចថា "ព្រះហស្តរបស់ព្រះនៃយើង សណ្ឋិតនៅលើអស់អ្នកដែលស្វែងរកព្រះអង្គ ដើម្បីប្រោសឲ្យបានសេចក្ដីល្អ តែព្រះចេស្តា និងសេចក្ដីក្រោធរបស់ព្រះអង្គ នោះទាស់នឹងអស់អ្នកដែលបោះបង់ចោលព្រះអង្គ"។ ដូច្នេះ យើងបានតមអាហារ ហើយសូមអង្វរដល់ព្រះនៃយើងពីដំណើរនេះ ហើយព្រះអង្គទ្រង់ព្រះសណ្ដាប់ពាក្យទូលអង្វររបស់យើង»។
អែសរ៉ា 8:22-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ខ្ញុំនឹកខ្មាសមិនហ៊ានទូលសូមព្រះរាជាប្រទានកងទ័ពសេះ សម្រាប់ការពារពួកយើង នៅតាមផ្លូវ ក្រែងលោមានខ្មាំងមកយាយីនោះឡើយ ដ្បិតពួកយើងបានទូលព្រះរាជាថា ព្រះនៃយើងសម្តែងព្រះចេស្ដា និងព្រះហឫទ័យសប្បុរសការពារអស់អ្នកដែលស្វែងរកព្រះអង្គ តែទ្រង់ពិរោធដាក់ទោសអស់អ្នកដែលបោះបង់ចោលព្រះអង្គ។ ហេតុនេះហើយបានជាពួកយើងតមអាហារ និងអង្វររកព្រះនៃយើង ហើយព្រះអង្គទ្រង់ព្រះសណ្ដាប់ពួកយើង។